ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ មុនសម្រេចចិត្តកែសម្ផស្ស គប្បីជ្រើសរើសសេវាកម្មមានទទួលស្គាល់ត្រឹមត្រូវ
លោកស្រី ឱ វណ្ណឌីន បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រី មុននឹងសម្រេចចិត្តកែសម្ផស្សដោយវិធីណាក៏ដោយ គប្បីជ្រើសរើសសេវាកម្ម ឬផលិតផល ដែលមានទទួលស្គាល់ត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់សុខភាព និងបំផ្លាញសម្ផស្ស រហូតឈានដល់ដំណាក់កាលមិនអាចកែខៃឱ្យប្រសើរវិញបាន។
ក្នុងបទសម្ភាសមួយ ស្តីពី ការផ្តល់អាជ្ញាបណ្ណផលិតផលគ្រឿងសំអាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា សម្រាប់អ្នកដែលមានបំណងកែសម្ជស្ស គប្បីជ្រើសរើសសេវាកម្ម ឬផលិតផលកែសម្ផស្ស ដែលមានចុះប្រវេទន៍ទទួលស្គាល់ត្រឹមត្រូវ ជាមួយក្រសួងសុខាភិបាល។ ព្រោះកន្លងមក មានបុគ្គលខ្លះ មិនសូវជាយកចិត្តទុកដាក់នឹងសុវត្ថិភាពនៃសេវាកម្មទាំងនេះប៉ុន្មានទេ ជាហេតុធ្វើឱ្យសម្ផស្សខ្លួនត្រូវបំផ្លាញ និងមិនអាចព្យាបាលឱ្យដូចដើមវិញបាន។
បើតាមប្រសាសន៍ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានករណីខ្លះ អាចនឹងឃើញផលចង់បាន នៅដំណាក់កាលដំបូងៗ ក៏ពិតមែន ប៉ុន្តែក្រោយមក អាចនឹងមានអាការៈហើមជាំ និងវិវត្តទៅដំណាក់កាលមហារីកផងដែរ បើសិនជាការអនុវត្ត របស់សេវាកែសម្ជស្សនោះ ធ្វើមិនបានត្រឹមត្រូវ។ ហេតុនេះ លោកស្រីវេជ្ជបណ្ឌិត ស្នើឱ្យសាធារណជន ពិនិត្យឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តប្រើប្រាស់សេវាកម្ម ឬផលិតផលណាមួយ។
គួរបញ្ជាក់ថា ដើម្បីជូនជាដំណឹងដល់សាធារណជន ជៀសវាងការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់ សុខភាព និងសម្ផស្ស ក្រសួងសុខាភិបាល តែងចេញផ្សាយជាហូរហែរនូវផលិតផល រួមទាំងឱសថ ក៏ដូចជាគ្រឿងសំអាង ផ្សេងៗ ដែលមិនបានយកមកចុះបញ្ជីការ និងប្រវេទន៍ត្រឹមត្រូវពីក្រសួងសុខាភិបាល៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ