Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អញ្ជើញ​ចុះ​សួរសុខទុក្ខ​ក្មួយៗ​មាន​ជំងឺ​បេះដូង​ ដែល​បាន​វះកាត់​រួច​ចំនួន​១០០ នាក់​ ​និង​អាណា​ព្យាបាល​ក្មួយៗ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

បានផុស

នៅ

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA អញ្ជើញ​ចុះសួរសុខទុក្ខ​ក្មួយៗ​មាន​ជំងឺ​បេះដូង​ដែល​បាន​វះកាត់​រួច​ចំនួន​១០០ នាក់​  និង​អាណា​ព្យា​បាល​ក្មួយៗ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​។ នា​ឱកាស​នោះ​លោកជំទាវ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​TYDA បាន​ឧបត្ថម្ភ​អាហារ​ចំនួន​២២១០​កញ្ចប់ និង​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មួយៗ​មាន​ជំងឺ​បេះដូង​ដែល​បាន​វះកាត់​រួច និង​អាណាព្យាបាល​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងស្រី ពេ​ជ ចន្ទ​មុន្នី ដែលមាន​ទឹកចិត្ត​ល្អ​ប្រពៃ​សណ្តោស​ប្រណី​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី តែងតែ​យកចិត្តទុកដាក់​អាណិតអាសូរ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ក្មួយៗ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​នា​ពេល​កន្លងមក ព្រមទាំង​ផ្ដល់​ថវិកា​សម្ភារៈ​ម្ហូបអាហារ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត​។

ថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យ​នៃ​មន្ទីរ​គន្ធបុប្ផា​បានបង្ហាញ​នូវ​សេចក្តីសុខ​រីករាយ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​តែងតែ​ចុះមក​សួរសុខទុក្ខ និង​គិតគូរ​ពី​កុមារភាព​របស់​ក្មួយៗ​នៅក្នុង​មន្ទីរពេទ្យ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម