Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​បារាំង ​ឆែកឆេរ​ការិយាល័យ​​គណបក្ស របស់លោក Macron

បានផុស

នៅ

ប៉ូលិសបារាំង បានឆែកឆេរទីស្នាក់ការគណបក្សនយោបាយ Renaissance របស់លោកប្រធានាធិបតី Emmanuel Macron និងការិយាល័យក្រុមហ៊ុនទីប្រឹក្សាសហរដ្ឋអាមេរិក McKinsey នៅក្នុងទីក្រុងប៉ារីស។

ប្រធានាធិបតីបារាំងលោក Emmanuel Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយឆ្មក់កាលពីថ្ងៃពុធទី១៤ខែធ្នូ គឺជាផ្នែកមួយនៃការស៊ើបអង្កេត លើការប្រើប្រាស់ទីប្រឹក្សាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលលោក Macron ទទួលជ័យជម្នះក្នុងឆ្នាំ២០១៧ដល់២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងលោកប្រធានាធិបតី Macron និងក្រុមយុទ្ធនាការរបស់គាត់ គឺមិនត្រូវបានផ្តោតគោលដៅជាសាធារណៈ ដោយរដ្ឋអាជ្ញានោះទេ ហើយទាំងគណបក្ស Renaissance និងក្រុមហ៊ុន McKinsey សុទ្ធតែបាននិយាយថា ពួកគេកំពុងសហការជាមួយ ការស៊ើបអង្កេត។

អ្នកនាំពាក្យគណបក្ស Renaissance លោក Loic Signor បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាជារឿងធម្មតាទេសម្រាប់ប្រព័ន្ធតុលាការ ក្នុងការស៊ើបអង្កេតដោយសេរី និងឯករាជ្យ ដើម្បីបំភ្លឺលើរឿងនេះ”។

គួរបញ្ជាក់ថា ប្រទេសបារាំង​ មានច្បាប់តឹងរ៉ឹងទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់គណបក្សនយោបាយ និងយុទ្ធនាការបោះឆ្នោត។ ការ​ចំណាយជា​សាធារណៈ​លើ​ការ​ប្រឹក្សា​យោបល់ ​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​កាន់​តំណែង​ដំបូង​របស់​លោក Macron៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ BBC

ចុចអាន៖​ ឆ្នាំថ្មី បារាំង ចែកស្រោមអនាម័យ Free សម្រាប់អ្នកមានអាយុក្រោម ២៥ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម