វប្បធម៌ ជំនឿ
ចុងឆ្នាំ ២០២២ ជោគរាសីទាំង ១២ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន
ខណៈឆ្នាំ២០២៣កាន់តែកៀកមកដល់នាពេលខាងមុខនេះ ក្នុងនោះរាសីទាំង១២ក៏ត្រូវប្រយ័ត្ននៅចុងឆ្នាំដែរ។ បើយោងទៅតាមទំនាយឆ្នាំទាំង១២ គ្រប់ឆ្នាំទាំងអស់សុទ្ធតែអាចមានផលប៉ះពាល់តិចឬច្រើន អាស្រ័យលើស្ថានភាពសំណាងនិងបុណ្យដែលធ្លាប់ធ្វើកន្លងមក។
អ្នកដែលកើតក្នុងឆ្នាំជូត
ចុងឆ្នាំ២០២២នេះ សម្រាប់អ្នកដែលមានគ្រួសារឬរៀបការយូរហើយ នោះអាចនឹងមានកូនឬទទួលបានមាជិកថ្មីចូលមកក្នុងគ្រួសារ។ អ្វីដែលត្រូវប្រយ័ត្ន គឺបញ្ហាមុខតំណែង ការងារ។ ចំណែកអ្នកនៅលីវយូរ អាចជួបភាពច្របូកច្របល់អំពីរឿងស្នេហា ដោយសារតែជួបដៃគូមិនល្អនាពេលនេះ។
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ
ចុងឆ្នាំនេះរាសីរបស់លោកអ្នកល្អប្រសើរ ដោយមានលាភសំណាង ទទួលបានលុយកាក់ឬទទួលបាននៅលក្ខខ័ណ្ឌដែល មានប្រាក់ចំណូលចាប់រាប់លានដុល្លារ។ ចំណែករឿងត្រូវប្រយ័ត្ន គឺមិត្តក្នុងសង្គម ដូច្នេះចូរអត់ធ្មត់ ការសម្រេចចិត្តរហ័សនឹងបង្កបញ្ហា ហើយការរឹងរូសនឹងជាឧបសគ្គនាថ្ងៃមុខ។
អ្នកដែលកើតក្នុងឆ្នាំខាល
អ្នកនឹងមានសំណាងកើតមកពីខ្លួនឯង ឬឈ្នះលុយច្រើនពីសំណាងដែលអ្នកកំពុងផ្សង ឬទទួលបានសំណាងពីការរកស៊ី ទទួលបានប្រាក់រង្វាន់លើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត។ អ្វីដែលអ្នកគួរប្រយ័ត្ន គឺមិនត្រូវជ្រៀតជ្រែករឿងអាក្រក់ណាមួយដែលធ្វើឲ្យខូចឈ្មោះ ឬលេងល្បែងស៊ីសងជាមួយមនុស្សណាម្នាក់ទេ។
អ្នកដែលកើតក្នុងឆ្នាំថោះ
អ្វីដែលល្អក្នុងជីវិតអ្នកនាពេលនេះគឺស្នេហា ឬគ្រួសារសុខុមាលភាពល្អប្រសើរ ព្រោះមានដៃគូជួយជ្រោមជ្រែងខ្លាំង។ អ្វីដែលត្រូវប្រយ័ត្នគឺមិត្តភ័ក្ដិក្នុងសង្គម មនុស្សជិតស្និទ្ធ អាចនាំមកនូវបញ្ហាផ្សេងៗ។
អ្នកដែលកើតក្នុងឆ្នាំរោង
ប្រការដែលល្អក្នុងជីវិតរបស់លោកអ្នក គឺកូនចៅស្រឡាញ់គ្នាទៅមក និងតែងផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារជានិច្ច។ មួយវិញទៀត ចុងឆ្នាំនេះអ្នកនឹងប្រសើរឡើងឬមានលាភសំណាងចូលពីកូនចៅ ប៉ុន្តែចូរប្រយ័ត្នបញ្ហាសុខភាពឈឺសាច់ដុំ ឬប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ។
អ្នកដែលកើតឆ្នាំម្សាញ់
ពេលនេះឆ្នាំម្សាញ់នឹងមានអាជីវកម្មថ្មី គម្រោងថ្មីសម្រាប់ជីវិត អ្វីដែលគួរប្រយ័ត្នគឺញាតិមិត្ត ភាពតានតឹង និងពាក្យសម្តីចំៗពេក វាអាចនឹងធ្វើឲ្យមិនសប្បាយចិត្ត និងកើតជម្លោះពាក្យសម្ដីឡើងមក។
អ្នកដែលកើតក្នុងឆ្នាំមមី
អំពើល្អដែលនឹងកើតឡើងចំពោះអ្នកគឺ សេចក្តីស្នេហា ភាពកក់ក្តៅក្នុងគ្រួសារឬបានធ្វើដំណើរទៅដល់ក្រៅប្រទេស។ អ្វីដែលគួរប្រយ័ត្នគឺរឿងនយោបាយ កុំប៉ះពាល់ឲ្យសោះ នាំឲ្យខូចប្រយោជន៍ ស្មុគស្មាញ ខូចឈ្មោះឥតអំពើ។
អ្នកដែលកើតក្នុងឆ្នាំមមែ
សម្រាប់ឆ្នាំមមែចុងឆ្នាំនេះនឹងទទួលដំណឹងល្អពីមនុស្សទីឆ្ងាយ។ សម្រាប់អ្នកពិបាកចង់មានបុត្រខែនេះ អាចមានដំណឹងល្អ សូមថែរក្សាសុខភាពនិងត្រូវឧស្សាហ៍ហាត់ប្រាណ។ ដោយឡែកសម្រាប់អ្នកលីវ អាចជួបគូដែលប៉ងចង់បាន។ រឿងប្រយ័ត្នសូមកុំពាក់ព័ន្ធនឹងនយោបាយ ឬរឿងអ្នកដទៃឲ្យសោះ។
អ្នកកើតឆ្នាំវក
ចុងឆ្នាំនេះអាចថាអ្នកនឹងមានការងារមមាញឹកខ្លាំង ជាពិសេសគឺមនុស្សស្រីតែម្ដង។ បញ្ហានេះក៏អាចបណ្ដាលឲ្យអ្នកស្មុគស្មាញ មានអារម្មណ៍មិនល្អកើតឡើងភ្លាមៗ។ អ្វីដែលគួរប្រយ័ត្ន គឺសំដីអាចនាំភ្លើងចូលផ្ទះ ហើយធ្វើឲ្យបែកបាក់គ្នា។
អ្នកដែលកើតក្នុងឆ្នាំរកា
ចុងខែនេះរាសីធម្មតាមិនមានអ្វីជាដុំកំភួនគួរឲ្យបារម្ភនោះទេ។ ត្រូវឧស្សាហ៍ធ្វើបុណ្យសន្សំបុណ្យ ហើយកុំខ្វល់រឿងអ្នកណាមិនចូលចិត្តឬស្រលាញ់ សំខាន់អ្នកស្គាល់ខ្លួនឯងឲ្យច្បាស់។ ប្រយ័ត្នបំផុតនាពេលនេះ គឺចំពោះជំងឺផ្លូវដង្ហើម សូមថែសុខភាពផង។
អ្នកដែលកើតក្នុងឆ្នាំច
អ្វីដែលល្អក្នុងជីវិតរបស់អ្នកពេលនេះគឺអ្នកនឹងជួបគ្រួសារតែងផ្ដល់ភាពកក់ក្ដៅ ស្នេហាក៏រលូន ទទួលបានអំណោយពីមនុស្សជាទីស្រឡាញ់ ចំណែករឿងដែលត្រូវប្រយ័ត្នគឺបញ្ហាហិរញ្ញវត្ថុ ចាយវាយ ឬបញ្ហាពាក់ព័ន្ធនឹងការវិនិយោគ មិនសន្សំលុយ។
អ្នកដែលកើតក្នុងឆ្នាំកុរ
សំណាងរបស់លោកអ្នកក្នុងពេលនេះ គឺញាតិមិត្តចេះជួយគ្នា ហើយចៅហ្វាយនាយក៏អាណិតស្រលាញ់ចាត់ទុកដូចជាបងប្អូន។ អ្វីដែលត្រូវប្រយ័ត្នគឺពាក្យសម្ដីមិនល្អឬគ្រោតគ្រាត ដែលអាចធ្វើឲ្យមនុស្សជុំវិញមិនចូលចិត្ត៕
គ្រូ ណុប
ចុចអាន៖២០២៣ កាន់តែកៀក ឆ្នាំទាំង ១២ ត្រូវប្រញាប់បង្កើនសំណាង លើករាសីតាមវិធីនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា