ជីវិតកម្សាន្ដ
ទីបំផុតរថយន្ត Mercedes Benz របស់ Jungkook ត្រូវហ្វេនចំណាយលុយរាប់លានដេញថ្លៃយក
រថយន្ត Mercedes Benz របស់ Jungkook សមាជិកក្រុម BTS នៅទីបំផុតត្រូវអ្នកគាំទ្ររបស់លោកបានដេញថ្លៃក្នុងតម្លៃ ១.២ពាន់លានវ៉ុន ខណៈពីមុនដាក់ត្រឹម ១៥០ លានវ៉ុនប៉ុណ្ណោះ។
ពីមុនការដេញថ្លៃបានចាប់ផ្តើមកាលពីខែមុន ប៉ុន្តែក្រោយមកក៏ស្រាប់តែបិទភ្លាមៗមុនម៉ោងដែលបានកំណត់។ ចំពោះមូលហេតុនោះគឺដោយសារតែមានអ្នកដេញថ្លៃជាបរទេសមិនស្គាល់អត្តសញ្ញាណច្រើនក្នុងប្រវត្តិដេញថ្លៃ ហើយនៅពេលមុនការផ្អាកការដេញថ្លៃ ការដេញថ្លៃខ្ពស់បំផុតឈានដល់ ៤២០លានវ៉ុនឯណោះ។
ចាប់តាំងពីពេលនោះមក ពត៌មានដេញថ្លៃអនឡាញរៀបចំដោយ ‘Black Lot’ របស់ Seoul Auction បានហាមឃាត់អនីតិជន និងជនបរទេសពីការដេញថ្លៃ ហើយចាប់ផ្តើមដេញថ្លៃម្តងទៀតនៅថ្ងៃទី ០៦ខែធ្នូ ដោយអនុញ្ញាតឲ្យដេញថ្លៃបានលុះត្រាតែមាននរណាម្នាក់ដាក់ប្រាក់៥ លានវ៉ុនទៅកាន់គេហទំព័រ។ ក្រោយមកនៅថ្ងៃទី ១៣ ខែធ្នូ ការដេញថ្លៃទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេបង្ហាញថា Mercedes-Benz G-Wagon AMG G63 Edition របស់ Jungkook ត្រូវបានលក់ហើយ ។
ទន្ទឹមនឹងនេះ Jungkook ត្រូវបានគេរាយការណ៍ថា លោកទិញរថយន្តនេះក្នុងឆ្នាំ ២០១៩ ហើយកាន់កាប់វាអស់រយៈពេល២ ឆ្នាំមុនពេលប្រគល់វាទៅឲ្យអ្នកប្រមូល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Seungri អតីតសមាជិក Big Bang ជិតចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់