ព័ត៌មានជាតិ
ICC អង្គរបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុកបានបើកកិច្ចប្រជុំបច្ចេកទេសលើកទី ៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសនេះស្ថិតក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាដោយមានបារាំង និងជប៉ុនជាសហប្រធាន។
សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TNHINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៥ និងកិច្ចប្រជុំពេញអង្គទី២៨ នៅខែមីនា ឆ្នាំ ២០២២ កន្លងមក ព្រមទាំងពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។
ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះកម្មសភាពរបស់គណកម្មាធិការចំពោះកិច្ច(AdHoc)ដែលបានចុះតាមការដ្ឋានចាប់តាំងពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ២០២២ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៦ ខែធ្នូ ឆ្នាំ២០២២៕
អត្ថបទ៖ កុសល
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត