សុខភាព
អាហារ ៧ ប្រភេទ អ្នកជំងឺបាក់ទឹកចិត្តមិនគួរបរិភោគ
ម្ហូបអាហារសំខាន់ណាស់សម្រាប់រាងកាយ យោងទៅតាមពាក្យស្លោក “You are what you eat” មានន័យថា “អ្នកជាអ្វីដែលអ្នកញ៉ាំ”។ ដូច្នេះម្ហូបអាហារខាងក្រោមនេះជាប្រភេទម្ហូបអ្នកជំងឺបាក់ទឹកចិត្តមិនគួរបរិភោគឡើយ ព្រោះវាធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់៖
១. អាហារបំពងឆ្អិនស្រាប់
ការសិក្សាដ៏ធំមួយរកឃើញថា មនុស្ស ៤០ភាគរយដែលញ៉ាំអាហារបំពងទៀតទាត់មានការវិវត្តន៍ជំងឺបាក់ទឹកចិត្ត។
២. ជាតិអាល់កុល
ការបរិភោគស្រាក្រហមមួយកែវពីរកែវជួយបង្កើនសារធាតុគីមីរីករាយនៅក្នុងរាងកាយដូចជាសេរ៉ូតូនីន។ ផ្ទុយទៅវិញសម្រាប់អ្នកមានជំងឺបាក់ទឹកចិត្ត ជាតិស្រវឹងនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ ជាពិសេសកាត់បន្ថយប្រសិទ្ធិភាពថ្នាំ។
៣. គ្រាប់ធញ្ញជាតិចម្រាញ់
ការសិក្សាលើស្ត្រីអស់រដូវរកឃើញថា អ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិចម្រាញ់មានហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្ត។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវវិភាគរបបអាហាររបស់មនុស្សពេញវ័យជាង ១៦០០នាក់បានកត់សម្គាល់ថាអ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិដែលមិនទាន់ចម្រាញ់មានហានិភ័យទាបនៃរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត។
៤. អំបិល
យើងដឹងរួចមកហើយថា ជាតិប្រៃបង្កជំងឺលើសឈាមនិងជំងឺបេះដូង លើសពីនេះវាថែមទាំងប៉ះពាល់ខួរក្បាលដូចគ្នាដែលនាំឲ្យអ្នកកើតជំងឺផ្លូវចិត្ត។
៥. ស្ករចម្រាញ់
ជាតិស្ករចម្រាញ់មានឥទ្ធិពលអវិជ្ជមានលើសុខភាពរាងកាយរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង រហូតដល់ជំងឺធាត់ និងជំងឺមហារីកប្រភេទមួយចំនួន។ ប៉ុន្តែការទទួលទានច្រើនក៏អាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តផងដែរ។
៦. ជាតិផ្អែមសិប្បនិម្មិត
អ្នកប្រហែលជាគិតថាជាតិផ្អែមសិប្បនិម្មិតជាជម្រើសល្អ ប៉ុន្តែការស្រាវជ្រាវបានបញ្ជាក់ថាវាបង្កជំងឺច្រើនដូចជា ជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យអារម្មណ៍មិននឹងនរ។ ហេតុផលនោះគឺ ជាតិស្ករសិប្បនិម្មិតជះឥទ្ធិពលទៅលើធាតុគីមីក្នុងខួរក្បាលដូចជា សេរ៉ូតូនីន និងដូប៉ាមីន ឲ្យថយចុះ និងបង្កើនអរម៉ូនស្ត្រេសមកវិញ។
៧. ភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកកាហ្វេអ៊ីននិងជាតិស្ករដែលប៉ះពាល់ដល់ខួរក្បាលរបស់យើង សូម្បីតែកាហ្វេដែលល្បីខាងជួយសុខភាពល្អក៏អាចប៉ះពាល់ផ្លូវចិត្តរបស់អ្នកបានដែរបើទទួលទានលើសកម្រិត។
សូមបញ្ជាក់ដែរថា សម្រាប់អ្នកពិបាកបរិភោគអាហារគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានដំបូន្មានត្រឹមត្រូវ និងវិធីសាស្ត្រសុវត្ថិភាព៕
ប្រែសម្រួលដោយ៖ វារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ