Connect with us

ព័ត៌មានជាតិ

កម្ពុជា-UN ប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បានផុស

នៅ

អង្គការសហប្រជាជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបេ្តជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

បណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះ លោក Joseph Scheuer ដែលទទួលបានតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហើយលោករដ្ឋមន្ត្រីសង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ អង្គការសហប្រជាជាតិ ដែលបានជួយមកដល់កម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមកដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩។

លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជា នាយកកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។ លោកបានយល់ស្របជាមួយនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ជាពិសេសភ្នាក់ងារអង្គការសហប្រជាជាតិនានា។ 

ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។

លោកបានប្តេជ្ញាថា អង្គការសហប្រជាជាតិ នឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបនេះ ភាគីទាំងពីបានឯកភាពគ្នាទៅលើទិសដៅរួមគ្នាចំនួនសំខាន់ៗ៣ គឺ៖

១. សម្ដែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កាដែលកើតចេញពី គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (DEY)។ លោករដ្ឋមន្ត្រី និងលោក Joseph Scheuer  ដែលជាសហប្រធានគម្រោងនេះ  នឹងកោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី៣ នាដើមឆ្នាំ២០២៣ ដើម្បីបន្តផែនការសកម្មភាព ក៏ដូចជាការបន្តគៀងគរធនធានក្នុងការធានានិរន្តរភាព នៃគម្រោង និងពង្រីកវិសាលភាពគម្រោងផងដែរ។

២. ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាពចរាចរតាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរកន្លងមក បើយោងតាមរបាយការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានធ្វើឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណអាចខាតបង់ដល់ផលទុនជាតិសរុប ប្រមាណ ៣%។ អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

៣. ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា កម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ ដែលគ្រោងនឹងបង្កើតការងារប្រមាណ ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក ក្នុងនោះ កម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍អំពីគំនិតផ្តួចផ្តើមយ៉ាងច្រើននេះដែរ ដោយសារកម្ពុជាមានគម្រោងជាច្រើនដែលបាននឹងកំពុងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម។ 

លោករដ្ឋមមន្ត្រី នឹងខិតខំរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ទៅជាគម្រោងគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្តន៍ ដូចដែលកម្ពុជាទទួលបានជោគជ័យលើការអនុវត្តន៍គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបេ្តជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងចូលរួមគាំទ្រលើគ្រប់កម្មវិធីអាទិភាពរបស់ក្រសួង។ ទន្ទឹមនិងនេះ ភាគីទាំងពីបានសម្ដែងនូវទស្សន:ប្រកបដោយភាពវិជ្ជមានយ៉ាងខ្លាំងទៅលើមហិច្ឆតាដែលទាំងអង្គការសហប្រជាជាតិក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៥២ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

សន្តិសុខសង្គម១១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម