Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ៖ កម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ឲ្យមានការអត់ធ្មត់ជាទីបំផុត

បានផុស

នៅ

ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី ១៤ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយលោកស្រី ឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូត មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសម័យប្រជុំបិទទ្វារនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្តីពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឲ្យប្រេសិតពិសេស បានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។

លោកប្រេសិតពិសេស ក៏បានជម្រាបជូនសម័យកិច្ចប្រជុំនេះថា លោកបានធ្វើទស្សនកិច្ចចំនួនពីរលើកទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួបជាមួយតំណាងជាន់ខ្ពស់នានា នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) អង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ គណបក្សនយោបាយចំនួន ៨ និងភាគីពាក់ព័ន្ធផ្សេងៗទៀត រួមមានទីភ្នាក់ងារឯកទេសអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សា លោកឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SAC ឲ្យមានការអត់ធ្មត់ជាទីបំផុត ជៀសវាងការឆ្លើយតបមិនសមាមាត្រ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលទាំងឡាយ។ នៅខណៈពេល ដែលកំពុងថ្កោលទោសអំពើហិង្សាដ៏ខ្លាំងក្លាបំផុត លោកប្រេសិតពិសេសក៏បានទទូចឲ្យក្រុមប្រដាប់អាវុធនានានៅមីយ៉ាន់ម៉ា ចាប់ផ្តើមការចរចាគ្នាលើបទឈប់បាញ់ឲ្យបានឆាប់ដោយមិនបង្អង់។

លោកប្រេសិតពិសេស បានកត់សម្គាល់ថា ការចាប់ផ្តើមដំណើរការកិច្ចសន្ទនាមួយ គឺជាកិច្ចការដ៏លំបាកបំផុត ដោយ សារភាពខុសគ្នានានា រវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា គឺឆ្ងាយពីគ្នាដូចមហាសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកទី ២ លោកបានចូលរួមចំណែកជួយបើកទ្វារបន្តិចសម្រាប់ដំណើរការកិច្ចសន្ទនា ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីជម្លោះនានានឹងទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍវិជ្ជមាននេះ ដើម្បីធ្វើការឆ្ពោះទៅរកដំណើរការសន្ទនា ប្រកបដោយបរិយាប័ន្ន។

លោកប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ ដែលមានចំនួនប្រមាណ ៦០០០ នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយ ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយ ដែលអំណោយ ផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ លោកប្រេសិតពិសេស ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនាពេលអនាគត ដើម្បីផ្តល់ឱកាសដល់សន្តិភាព និងការផ្សះផ្សាជាតិ។

នៅក្នុងសម័យប្រជុំនេះ សហភាពអឺរ៉ុប បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រ មជ្ឍិមភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឲ្យបានឆាប់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

Sokha Hotels

ព័ត៌មានពេញនិយម