KPT+
មកដឹងពីវិន័យទាំង ១១ ក្នុងកិច្ចសន្យាចោរសមុទ្រសម័យបុរាណ
កូដចោរសមុទ្រ ឬកិច្ចសន្យាចោរសមុទ្រ គឺជាសៀវភៅដែលចងក្រងវិន័យសម្រាប់ដាក់លក្ខខណ្ឌលើសមាជិកចោរ រាល់សមាជិកនីមួយៗត្រូវព្រមព្រៀងសិនទើបអាចចូលក្រុមបាន។ ចោរសមុទ្រជនជាតិវេលស៍ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រគឺ Bartholomew Roberts (១៦៨២-១៧២២) ជាអ្នក ព្រាងច្បាប់ខាងក្រោមក្នុងឆ្នាំ១៧២១៖

មាត្រាទី១៖ ការបោះឆ្នោត
មនុស្សគ្រប់រូបត្រូវមានសិទ្ធិបោះឆ្នោតស្មើៗគ្នាក្នុងកិច្ចការបច្ចុប្បន្ន។ គ្រប់គ្នាមានសិទ្ធិស្មើគ្នាទៅលើការបរិភោគអាហារស្រស់ ឬស្រាខ្លាំងតាមចិត្ត លុះត្រាតែមានភាពខ្វះខាតធ្វើឱ្យចាំបាច់កាត់បន្ថយដើម្បីប្រយោជន៍រួម នឹងអាចមានការបោះឆ្នោត។
មាត្រាទី២៖ មិនលួចពីចោរសមុទ្រដទៃទៀត
គ្រប់គ្នាមានឈ្មោះតាមបញ្ជីលើក្តាររង្វាន់ដោយយុត្តិធម៌ ក្រៅពីការទទួលចំណែកស្មើគ្នាគេអនុញ្ញាតឱ្យមានតែសម្លៀកបំពាក់មួយសម្រាប់ប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់បន្លំក្រុមសូម្បីតែមួយដុល្លារ អ្នកនោះនឹងត្រូវផាកពិន័យ។ ប្រសិនបើនរណាម្នាក់ប្លន់គ្នាឯង អ្នកនោះនឹងត្រូវកាត់ច្រមុះនិងត្រចៀក ហើយត្រូវដាក់ចុះនៅមាត់ច្រាំងកោះណាមួយជាកន្លែងដែលជួបទុក្ខលំបាក។
មាត្រាទី៣៖ ការលេងល្បែងសម្រាប់អ្នកចំណូលថ្មី
ហាមលេងល្បែងដើម្បីលុយ មិនថាលេងឡូកឡាក់ក្ដី ឬបៀរក្ដី។
មាត្រាទី៤៖ គោរពបម្រាមគោចរ
ភ្លើងនិងទៀនត្រូវពន្លត់នៅម៉ោង ៨យប់ ដូច្នេះបើសមាជិកចង់ផឹកក្រោយម៉ោង៨ ពួកគេត្រូវទៅអង្គុយផឹកនៅក្រៅដោយគ្មានពន្លឺ។
មាត្រាទី៥៖ ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធគ្រប់ពេល
គ្រប់គ្នាត្រូវរក្សាអាវុធ កាំបិត និងកាំភ្លើងខ្លីឱ្យស្អាតហើយរួចរាល់សម្រាប់ការធ្វើសកម្មភាពគ្រប់ពេល។

មាត្រាទី៦៖ ហាមយកគូស្នេហ៍មកផ្ទះ
មិនអនុញ្ញាតឱ្យក្មេងប្រុសឬស្ត្រីណាម្នាក់ចូលក្រុមឡើយ។ បើគេរកឃើញបុរសណាម្នាក់នាំមនុស្សស្រីទៅជាមួយដោយក្លែងខ្លួន អ្នកនោះនឹងត្រូវស្លាប់។
មាត្រាទី៧៖ ប្រឈមមុខនឹងស្ថានការណ៍
អ្នកដែលរត់ចោលសំពៅ ឬក្រុមពេលកំពុងប្រយុទ្ធ ត្រូវពិន័យដល់ស្លាប់ឬបាញ់សម្លាប់ចោល។
មាត្រាទី៨៖ ដោះស្រាយបញ្ហានៅលើច្រាំង (ប្រើកាំភ្លើងនិងកាំបិត)
ហាមឈ្លោះគ្នានៅលើសំពៅ ត្រូវដោះស្រាយដោយកាំភ្លើងនិងកាំបិតដើម្បីមានភាពជាបុរស។ ចៅហ្វាយនាយបញ្ជាឲ្យគូជម្លោះទាំងសងខាងឈរបែកខ្នងដាក់គ្នា ហើយងាកមកបាញ់គ្នាទៅវិញទៅមក បើមិនបាញ់ទេត្រូវប្ដូរមកប្រើកាំបិត អ្នកចេញឈាមមុនគឺជាអ្នកចាញ់។

មាត្រាទី៩៖ អ្នកបាត់បង់អវៈយវៈនឹងទទួលបានសំណង
អ្នកបាត់បង់អវៈយវៈពេលធ្វើការនឹងទទួលបានប្រាំបីរយចំណែកនៃកាក់អេស្ប៉ាញ(ស្មើរនឹង១០០កាក់ ព្រោះកាក់មួយចែកជា៨ចំណែក) ហើយសម្រាប់អ្នករបួសតិចទទួលបានតាមជាក់ស្ដែង។

មាត្រាទី១០៖ ត្រូវចងចាំថា ឋានៈមានឯកសិទ្ធិរៀងៗខ្លួន
ប្រធានក្រុមនិងចៅហ្វាយនាយ ត្រូវទទួលម្នាក់ពីរចំណែកនៃរង្វាន់។ រីឯអ្នកបាញ់កាំភ្លើងធំនិងអ្នកមើលថែសំពៅ ត្រូវទទួលចំណែកម្នាក់១កន្លះនៃរង្វាន់ អ្នកគ្រប់គ្រង់បន្ទាប់ៗត្រូវទទួលបានម្នាក់១និង១/៤នៃរង្វាន់ សល់ប៉ុន្មានអោយសុភាពបុរសសម្ងាត់ឬម្ចាស់សំពៅ(ស្រដៀងចោរដែរតែស្របច្បាប់)ម្នាក់មួយរង្វាន់គត់។
មាត្រាទី១១៖ ឲ្យក្រុមតន្ត្រីមានពេលសម្រាក
តន្ត្រីករត្រូវសម្រាកនៅថ្ងៃសៅរ៍តែមួយថ្ងៃប៉ុណ្ណោះបើគ្មានការអនុញ្ញាតនៅថ្ងៃផ្សេងហាមឈប់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សត្វអាក្រក់ៗ ១០ ប្រភេទ នៅក្នុងមហាសមុទ្រមិនសូវមានអ្នកស្គាល់

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?