ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់តំបន់អឺរ៉ុប ៥ថ្ងៃមកនេះ គឺដើម្បីបន្តជំរុញតួនាទីរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ
ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់តំបន់អឺរ៉ុបរយៈពេល ៥ថ្ងៃកន្លងមកនេះ គឺដើម្បីបន្តជំរុញតួនាទីរបស់កម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោកបណ្ឌិត កៅ គឹមហួន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសបែលហ្ស៊ិក និងប្រទេសបារាំង ដែលស្ថិតនៅតំបន់អឺរ៉ុបរយៈពេល ៥ថ្ងៃកន្លងមកនេះ គឺដើម្បីបន្តជំរុញតួនាទីរបស់កម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ ហើយក៏ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី និងជាពិសេសតួនាទីរបស់អាស៊ាន។
លោកបណ្ឌិត កៅ គឹមហួន បានឲ្យដឹងយ៉ាងដូច្នេះថា «អ្វីដែលសំខាន់ ដូចដែលខ្ញុំបានជម្រាបជូនហើយ គឺការងារការទូតពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរយើង ការងារការទូតដើម្បីពង្រឹងការងារទ្វេរភាគី ទំនាក់ទំនងទ្វេរភាគីជាមួយបណ្ដាប្រទេស ដែលខ្ញុំបានលើកហើយ ដូចជា ប្រទេសបារាំង ប្រទេសហ្វាំងឡង់ និងប្រទេសអាល្លឺម៉ង់ជាដើម ហើយនិងការងារការទូតត្រីភាគី ជាមួយបណ្ដាប្រទេសភូមិផងរបងជាមួយយើង និងការងារការទូតពហុភាគី និងការងារអាស៊ាននេះ»។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ចំពោះការបំពេញបេសសកម្មនៅក្រៅប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន លើកនេះ គឺបានឆ្លុះបញ្ចាំងអំពីភាពដឹកនាំកម្ពុជា របស់សម្ដេចយ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ ដែលទទួលភាពជោគជ័យ និងការអបអរសាទរជាច្រើន នៅក្នុង កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល ៥ថ្ងៃនៅតំបន់អឺរ៉ុប។
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាទៅកាន់តំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន ក៏មានជំនួបជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗជាច្រើនទៀត ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)