ជីវិតកម្សាន្ដ
Kwan ថា សម្រស់នាងគឺធម្មជាតិ មិនបានចាក់ Filler ឬ Botox បំពេញលើមុខឡើយ
Kwan Usamanee បានផ្តល់បទសម្ភាសន៍ដល់ Nine Entertainment អំពីរបៀបថែរក្សាខ្លួនថា មុខមាត់នាងគឺបានមកពីសម្រស់ធម្មជាតិ មិនបានចាក់ថ្នាំ Filler ឬ Botox ឡើយ។
តារាសម្ដែងស្រីរូបនេះបាននិយាយថា នាងគឺជាមនុស្សដែលមានស្បែកងាយប្រតិកម្ម ពេលពាក់ម៉ាសនឹងកើតមុន។ នៅពេលដែលមានស្នាមលេចឡើង វាពិតជាពិបាកណាស់ក្នុងការជាសះស្បើយ។ ដូច្នេះហើយទើប Kwan ថែរក្សាខ្លួនតាំងពីនាងនៅក្មេង ដោយត្រូវមើលថែស្បែកមុខជាមួយគ្រូពេទ្យផ្ទាល់និងមានការព្យាបាលដោយឡាស៊ែរ។
Kwan បន្ថែមទៀតថា នៅអាយុ៣៤ឆ្នាំ ខ្ញុំត្រូវមើលថែខ្លួនឯងបន្ថែមទៀត។ ចំណែកផ្ទៃមុខរបស់ខ្ញុំគឺមិនមានសារធាតុ Fillers និង Botox ទេ។ វាតឹងណែនដោយធម្មជាតិ បានមកពីឪពុកម្តាយបានប្រគល់ឲ្យ។ ដោយផ្ទាល់ Kwan បាននៅជាមួយលោកបណ្ឌិតតាំងពីកុមារភាព។ ទាក់ទងនឹងការថែរក្សាខ្លួនឯង ខ្ញុំតែងគេងឆាប់ ញ៉ាំអាហារដែលមានជីវជាតិ។ ជ្រើសរើសវត្ថុដែលមិនបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នក ដូចជាគ្រឿងសំអាងសរីរាង្គ ឬគ្រឿងសំអាងថែរក្សាផ្ទាល់ខ្លួន។ ចំណែកការហាត់ប្រាណវិញ គឺមើលថែខ្លួនឯងពីខាងក្នុងដោយការហាត់យូហ្គា។
ជាងនេះទៅទៀតប្រសិនបើឈាមល្អចិញ្ចឹមសរីរាង្គល្អ ថ្លើមល្អ វាអាចបណ្ដេញកាកសំណល់ ស្បែកយើងនឹងភ្លឺដោយខ្លួនឯង។ តែបើឈាមមិនល្អ ឈាមឡើងក្រាស់ ជំងឺច្រើនមុខ មុខងារសរីរាង្គនឹងចុះខ្សោយ។ “ខ្ញុំទទួលស្គាល់ថាខ្ញុំរស់នៅជាមួយគ្រូពេទ្យច្រើនហើយក៏ទទួលបានចំណេះដឹងពីវេជ្ជបណ្ឌិតបានច្រើនផងដែរ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice Preechaya ចេញមុខបកស្រាយពីមូលហេតុនាងញៀននឹងការកែសម្ផស្សខ្លាំង
ចុចអាន៖Ice Preechaya ចេញមុខបកស្រាយពីមូលហេតុនាងញៀននឹងការកែសម្ផស្សខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan