Connect with us

ព័ត៌មានជាតិ

សហគ្រាសឱសថប៉េប៉េអឹម បើកសិក្ខាសាលាដើម្បីលើកកម្ពស់វិស័យឱសថនៅកម្ពុជា

បានផុស

នៅ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាសហគ្រាសផលិត និងចែកចាយឱសថធំជាងគេនៅកម្ពុជា បានបើកសិក្ខាសាលា​ស្តីពី«ចក្ខុវិស័យ​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍវិស័យ​ឱសថនៅកម្ពុជា​» ដែលស្រប​ពេល​នឹង​ខួបលើកទី៦៣ នៃឱសថបំបាត់ការឈឺចាប់គីណាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលានេះ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងជាប្រធានមូលនិធិគីណាល់ បានសម្ដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរ​ខួប ៦៣​ឆ្នាំនៃ​ឱសថបំបាត់ការ​ឈឺចុក​ចាប់​គីណាល់ ដែលជា​ឱសថ​ទំនើប​ដំបូង​គេ​របស់​កម្ពុជា​ដែលបង្កើត​ឡើង​ដោយ​លោក​ឱសថ​បណ្ឌិត​ កុក​ សុខគីម​ ចាប់តាំងពីឆ្នាំ១៩៦០។  

បើតាមលោកឱសថបណ្ឌិត ហៃ លីអ៊ាង សិក្ខាសាលានៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យឱសថនៅកម្ពុជា ហើយក៏ដើម្បីរំលឹកនូវការចងចាំចំពោះលោកឱសថ បណ្ឌិត កុក សុខគីម ដែលបានផលិតថ្នាំគីណាល់នេះឡើង។

លោកឱសថបណ្ឌិត បានថ្លែងថា ដោយសារតែជំងឺរាតត្បាតកូវីដ១៩​ បាន​តម្រូវ​ឲ្យ​សហគ្រាសផលិតឱសថប៉េប៉េអឹមផ្អាក​ការ​ជួប​ជុំ​នេះ ​ អស់រយៈពេលពីរឆ្នាំជាប់ៗគ្នា ដោយមិនបានរៀបចំព្រឹត្តិការណ៍សាធារណៈ ដើម្បីប្រារព្ធ​ខួបនេះទេ។ ហេតុដូច្នេះហើយដែលបានរាំងស្ទះដល់​ការ​ប្រកួត​ពានរង្វាន់គីណាល់ ដែលរៀប​ចំឡើង​ដោយ​មូលនិធិគីណាល់ ដើម្បីលើកទឹកចិត្តដល់ស្មារតីនៃការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងចំណោមនិស្សិតឱសថសាស្រ្ត។

លោកឱសថបណ្ឌិតមើលឃើញ​ថា ភាពរាំងស្ទះក្នុង​វិស័យ​ដឹកជញ្ជូនដែលបណ្តាលមកពីជំងឺរាតត្បាតនេះក៏អាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ថ្នាំ និងរំខានដល់ខ្សែចង្វាក់ផលិតកម្មឱសថនៅកម្ពុជាផងដែរ។ ប៉ុន្តែយ៉ាងណាក្ដី លោកឱសថ បណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាប្រឈមនេះ ក៏ជាមេរៀនដ៏សំខាន់បំផុតដែលត្រូវរៀនសូត្រ និងយកធ្វើជាបទពិសោធន៍ហើយត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឯករាជ្យភាពក្នុង​វិស័យ​សុខភាព និង​សុខុមាល​ភាពប្រជាជនកម្ពុជា​។

គួរជម្រាបថា សិក្ខាសាលាស្ដីពី «ចក្ខុវិស័យ​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍវិស័យ​ឱសថនៅកម្ពុជា​» ដែលរៀបចំឡើងដោយសហគ្រាសផលិតឱសថប៉េប៉េអឹម នៅថ្ងៃនេះ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៣រូប រួមមាន៖ លោក ជា ស៊ីន ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកស្រី តោ ពើទី សមាជិក​ក្រុម​ប្រឹក្សាមន្ទីរ​ពិសោធន៍​វេជ្ជសាស្រ្ត អាយ​ អេស ព្រីមៀម និងលោក សរ សំពិសិដ្ឋ ស្ថាបនិកឱសថស្ថានយើង ដែលធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងទាក់ទងនឹងសុខភាពសាធារណៈ និងឱសថសាស្ត្រនៅកម្ពុជា។

ជាមួយគ្នានេះ មាន​ការ​ចូលរួម​ពីនិស្សិតនៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត សាកលវិទ្យាល័យ​អន្តរ​ជាតិ និង​បុគ្គលិក​របស់​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម​ សរុប​ជិត​៣០០នាក់៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម