KPT+
រឿង ៨ យ៉ាង ពីសត្វអំពិលអំពែកគូទភ្លឺ
សត្វអំពិលអំពែកគឺជាសត្វគួរឲ្យចាប់អារម្មណ៍ណាស់ ដោយសារគូទវាមានភ្លើងប្លែកខុសពីសត្វល្អិតផ្សេងៗ។ ក្រៅពីភ្លើងភ្លឺៗនៅគូទវា នៅមានរឿងប្លែកៗជាច្រើនទៀត គួរឲ្យចង់ដឹងពីសត្វអំពិលអំពែកដូចជា៖
១. ទាក់ទងគ្នាតាមរយៈភ្លើង
អំពិលអំពែកប្រើភ្លើងដើម្បីទំនាក់ទំនងទូទៅដូចជាការការពារទឹកដី គំរាមកំហែងសត្រូវ និងផ្ដល់សញ្ញាឲ្យសត្វឈ្មោលដែលវាពេញចិត្ត។
២. ផលិតភ្លើងត្រជាក់
១០០ភាគរយនៃថាមពលត្រូវបានបញ្ចេញជាពន្លឺ ចំណែកឯក្នុងកន្ទុយរបស់អំពិលអំពែកគេរកឃើញសារធាតុគីមីពីរគឺ Luciferase ជាអង់ស៊ីមដែលបង្កឱ្យមានពន្លឺ និងLuciferinដែលធន់នឹងកំដៅ ហើយបញ្ចេញពន្លឺនៅក្រោមលក្ខខណ្ឌណាមួយ។
៣. ពងភ្លឺ
ពងអំពិលអំពែកបញ្ចេញពន្លឺដើម្បីឆ្លើយតបទៅនឹងការរំញោចដូចជាការប៉ះ ឬ រំញ័រ។
៤. ស៉ីគ្នាឯង
អំពិលអំពែកជាសត្វស៉ីសាច់ជាអាហារ កូនដង្កូវរបស់វាស៉ីខ្យងនិងជន្លេន ចំណែកឯសត្វពេញវ័យវិញមិនដឹងជាស៊ីអីឲ្យប្រាកដទេ ប្រហែលជាស៉ីលំអងរុក្ខជាតិ ឬមិនស៉ីអ្វីសោះបើតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ។
៥. អាយុខ្លី
អំពិលអំពែកពេញវ័យមានអាយុសមល្មមដើម្បីបន្តពូជរួចស្លាប់ទៅវិញ ដោយសារតែអាយុខ្លីដូច្នេះមិនពិបាកស៊ីអ្វីទេ។
៦. មាននៅគ្រប់ទ្វីប
សត្វល្អិតដូចជាអំពិលអំពែកចូលចិត្តបរិយាកាសក្ដៅហើយសើមទើបពួកវាលូតលាស់នៅតំបន់ត្រូពិច និងចេញមកនៅរដូវក្តៅទៅគ្រប់ទ្វីបទាំងអស់លើកលែងតែអង់តាក់ទិកមួយ។
៧. មានប្រយោជន៍សម្រាប់វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ
គេអាចប្រើសារធាតុគីមីពីសត្វអំពិលអំពែកចាក់ចូលទៅក្នុងកោសិកាជំងឺដើម្បីតាមដានការផ្លាស់ប្ដូរកោសិកាក្នុងការសិក្សាស្រាវជ្រាវជំងឺរួមមានជំងឺមហារីក និងជំងឺសាច់ដុំ។ក្រៅពីនេះធាតុគីមីរបស់វាត្រូវគេយកធ្វើជាឧបករណ៍រាវរកអេឡិចត្រូនិច បំពាក់ទៅក្នុងយានអវកាស ដើម្បីរកមើលជីវិតនៅក្នុងលំហខាងក្រៅ ក៏ដូចជាការបំផ្លាញអាហារ និងការចម្លងរោគបាក់តេរីនៅលើផែនដីផងដែរ។
៨. មានរសជាតិអត់ឆ្ងាញ់ទេ
កំឡុងពេលមានសត្វចង់ស៉ីវា អំពិលអំពែកនឹងសម្រក់ឈាមដែលមានរសជាតិល្វីងនិងពុលដល់សត្វមួយចំនួន។
គួររំលឹកដែរថា អំពិលអំពែកកំពុងប្រឈមមុខនឹងការគម្រាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រក ការបំពុលពន្លឺ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រែប្រួលអាកាសធាតុ គុណភាពទឹកមិនល្អ និងសត្វរាតត្បាតជីវិតវា៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)