ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ត្រៀមព្រឹត្តិការណ៍ពិសេសឆ្លងឆ្នាំ ខណៈសណ្ឋាគារ ផ្ទះសំណាក់កក់អស់ ជាង ៨០%
រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំនូវព្រឹត្តិការណ៍ពិសេសៗជាច្រើនដូចជា ការប្រគំតន្រ្តី ប្រណាំងទូកផ្កាចារ សមុទ្រ បង្ហោះខ្លែង បង្ហោះគោម បាញ់កាំជ្រួច រួមជាមួយការតាំងពិព័រណ៍ជាដើម ដែលរដ្ឋបាលខេត្តកែប រំពឹងថា នឹងអាចទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិសម្រាប់ ថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២២ ឈានចូល ឆ្នាំ២០២៣នេះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំនូវព្រឹត្តិការណ៍សប្បាយទាំងអស់នោះ រដ្ឋបាលខេត្តកែបកំពុងរៀបចំផ្ទះរបស់ខ្លួនឯងដែរ ដើម្បីឱ្យសក្តិសមជាខេត្តផ្តល់សេវាទេចរណ៍ ក្នុងនាមយើងបានណែនាំឱ្យបណ្តាមន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តកែបទាំងអស់ ត្រូវរៀបចំសម្អាតទីកន្លែងខ្លួនឲ្យបានស្អាត ជាពិសេសលើបញ្ហាអនាម័យបរិស្ថានជាដើម។

អភិបាលខេត្តបានបន្តថា ក្នុងមួយរយៈពេលការប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប រដ្ឋបាលខេត្តបានរៀបចំឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ទីកន្លែងមួយទៅកាន់ទីកន្លែងមួយ ដូចជាឆ្នេរ ២ ៧០០ ម៉ែត្រ ដូចជាឆ្នេរអង្កោលជាដើម ដែលបច្ចប្បន្នអ្នកទេសចរអាចចូលទៅកម្សាន្តទីតំបន់នោះ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា បើគិតមកទល់ពេលនេះ សម្រាប់សេវាកម្មស្នាក់នៅ ត្រូវគេកក់ទុកប្រមាណជាង ៨០% នៃចំនួនសរុប សម្រាប់ខេត្តកែប។

លោកបញ្ជាក់បន្តថា ខេត្តកែប មានសេវាស្នាក់នៅចំនួន ៩៦ ទីតាំង ស្មើនឹង ១ ៤៩៧ បន្ទប់ ក្នុងនោះសណ្ឋាគារចំនួន ១៧ ទីតាំង បឹងហ្គាឡូ រីស៊ត ២១ ទីតាំង ផ្ទះសំណាក់ ៥៨ ទីតាំង។

ជាមួយលក្ខខណ្ឌល្អពីធម្មជាតិ ខេត្តកែប ត្រូវបានចាត់ទុកជាតារារះនាទិសនារតី ជាតំបន់ដែលពោរពេញដោយមាន សក្តានុពលទេសចរណ៍ ក្នុងនោះក្រសួងទេសចរណ៍ ចែកកន្លែងដើរលេងកម្សាន្តរបស់ខេត្តកែបជា ៤តំបន់ មានក្រុងកែបចាស់ ដែលមានឆ្នេរកែប ឧទ្យានជាតិខេត្តកែប តំបន់ភ្នំវល្លិ៍ ជាជង្រុកនៃវិស័យកសិកម្ម មានម្រេច ស្វាយ ដំឡូង តំបន់ប្រជុំកោះ ទេសចរណ៍តាមកោះ ឆ្នេរកោះទន្សាយ និងតំបន់ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលតំបន់មានឆ្នេរអង្កោល និង វាលស្រែអំបិល ជាដើម៕
អត្ថបទ៖ សឹង រ៉ាត់


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?