Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បញ្ជាឲ្យមានផែនការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ចំនួន ៤ របស់ អ៊ុយក្រែន ដែលគ្រប់គ្រងដោយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានណែនាំរដ្ឋាភិបាលរបស់លោកឲ្យរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ចំនួន ៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានចេញបញ្ជានេះកាលពីថ្ងៃសុក្រក្នុងសន្និសីទតាមអនឡាញមួយជាមួយគណៈរដ្ឋមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រីលោក Mikhail Mishustin ផងដែរ ។

លោក ពូទីន បាននិយាយថា “ការឈ្លានពានទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកត្រូវបានចាប់ផ្តើមប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយវាមានគោលបំណងបំផ្លាញសេដ្ឋកិច្ចរបស់យើង ប៉ុន្តែទោះជាយ៉ាងណា ផែនការ​នេះ​បាន​ធ្លាក់​ចុះ ដោយសារតែប្រជាពលរដ្ឋ​របស់​យើង​បាន​បង្ហាញ​ការ​រួបរួម” ។

លោក ពូទីន បានបង្ហាញចេតនាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រព័ន្ធសង្គមនៃតំបន់ចំនួន ៤ នៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ឲ្យស្មើនឹងប្រទេសរុស្ស៊ីនៅឆ្នាំ ២០៣០ ដោយលោកបានបញ្ជាឲ្យរដ្ឋាភិបាលបង្កើតផែនការនៅចុងខែមីនា ឆ្នាំ ២០២៣ ។

ជាក់ស្តែង លោក ពូទីន ចង់សង្កត់ធ្ងន់ថា តំបន់ Donetsk, Luhansk, Kherson, និង Zaporizhzhia គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដណ្តើមយកតំបន់ទាំងនេះទៅវិញក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម