ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា រុស្ស៊ី កំពុងបង្វែរជម្លោះទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធរយៈពេលយូរ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន លោកឧត្តមសេនីយទោ Oleksiy Gromov បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “វិមានក្រឹមឡាំមកំពុងស្វែងរកការបង្វែរជម្លោះជាមួយអ៊ុយក្រែន ទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏យូរ” ។

លោកឧត្តមសេនីយបាននិយាយថា ទីក្រុងមូស្គូកំពុងជីកកកាយក្នុងសង្រ្គាមដ៏យូរមួយ ហើយនៅតែចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល ស្របពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងយុទ្ធសាស្ត្រចំនួន ២ ហើយកងទ័ពរបស់ទីក្រុងកៀវបានបាញ់ផ្លោងទៅលើតំបន់ Donetsk នៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ីក៏ដោយ ។
លោក Gromov បាននិយាយថា “គោលដៅយុទ្ធសាស្ត្រសំខាន់របស់សត្រូវនៅតែដណ្ដើមយកទឹកដីទាំងអស់នៃប្រទេសរបស់យើង ហើយពួកគេមិនអនុញ្ញាតឲ្យមានសមាហរណកម្ម អឺរ៉ុប-អាត្លង់ទិក របស់អ៊ុយក្រែនឡើយ បន្ទាប់ពីភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់ថ្ងៃបុណ្យណូអែល ហើយបច្ចុប្បន្នមិនមានការចរចាណាមួយក្នុងគោលបំណងបញ្ចប់ជម្លោះជិត ១០ ខែមកនេះនោះទេ” ។

លោកឧត្តមសេនីយបញ្ជាក់ថា គោលដៅសំខាន់របស់ទីក្រុងមូស្គូនៅតែផ្តោតលើទីក្រុង Bakhmut និង Avdiivka ភាគខាងកើត ប៉ុន្តែក៏កំពុងវាយលុកជារៀងរាល់ថ្ងៃលើទីក្រុង Kherson ភាគខាងត្បូង និងព្យាយាមដណ្តើមទីតាំងដ៏រឹងមាំនៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមដើមសប្ដាហ៍នេះ ចំនួនជនស៊ីវិលក្នុងសង្រ្គាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវដែលកំពុងបន្ត បានកើនឡើងដល់ ១៧,៣៦២ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦,៧៥៥ នាក់ និងរបួស ១០,៦០៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច