Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ នឹងសង់ស្ថានីយផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាល ចំនួន ៩

បានផុស

នៅ

ក្រសួង​រ៉ែ និង​ថាមពល នឹង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ខ្នាត​តូច​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នៅ​ភូមិ​ដាច់ស្រយាល​ចំនួន ៩ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ប្រជាជន​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ​ប្រកបដោយ​ថាមពល​ស្អាត និង​មានតម្លៃ​សមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង គុណ​លាង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ធ្នូ​នេះ​ថា គម្រោង​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​បរិយាបន្ន​នៅ​តំបន់​ដាច់ស្រយាល បាន​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែ​មីនា ឆ្នាំ ២០២២ ដល់​ខែ​កុម្ភៈ ឆ្នាំ ២០២៤។

លោក​អគ្គនាយក​បាន​បន្ត​ថា គម្រោង​នេះ មាន​ការ​គាំទ្រ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា និង​អនុវត្ត​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​រ៉ែ និង​ថាមពល ដែល​មាន​ថវិកា​សរុប​ចំនួន ២០០ លាន​យេន ប្រហាក់ប្រហែល ១,៦២ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្ដល់​ឲ្យ​ប្រជាជន​ចំនួន ១៣០០ ខ្នង​ផ្ទះ នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ដែល​ប្រើប្រាស់​ថាមពល​ស្អាត មាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្ត​បាន តាមរយៈ​ការ​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ខ្នាត​តូច​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ។

លោក​អគ្គនាយក​បាន​បន្ត​ទៀត​ថា គម្រោង​នេះ នឹង​អនុវត្ត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​រតនគិរី​។ ក្នុង​នោះ​ខេត្ត​កំពង់ឆ្នាំង​មាន ៦ ភូមិ គឺ​ភូមិ​ប្រឡាយ​មាស ភូមិ​ក្រង​ផ្តិល ស្ថិត​ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ភូមិ​ដំណាក់​រាជ្យ ស្ថិត​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ និង​ភូមិ​ថ្នល់​ឈើទាល ភូមិ​ពាម​ខ្នង និង​ភូមិ​ស្លត ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ហើយ​ខេត្ត​រតនគិរី មាន​ចំនួន ៣ ភូមិ គឺ​ភូមិ​ភិ ស្ថិត​ក្នុង​ឃុំ​សេ​សាន ភូមិ​តា​បូក នៅ​ឃុំ​តា​វ៉ែ​ង​លើ និង​ភូមិ​ប៉ា​ហ៊​យ នៅ​ឃុំ​កោះ​ប៉ង់ ខេត្ត​រតនគិរី ។

ថ្មីៗ​នេះ​លោក ហេង គុណ​លាង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង នៃ​ការ​អនុវត្ត​គម្រោង​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​បរិ​យាប​ន្ន​នៅ​តំបន់​ដាច់ស្រយាល នៅ​ខេត្ត​រតនគិរី ដើម្បី​កំណត់​ទីតាំង​ដំឡើង​សូ​ឡា យន្តការ នៃ​ការ​គ្រប់គ្រង និង​ការថែទាំ​ដោយមាន​និរន្តរភាព។

លោក ហេង គុណ​លាង បាន​បញ្ជាក់​ថា គម្រោង​នេះ នឹង​ចូលរួម​ចំណែក​ដល់​ការអនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​ទាំង​អស់​នៅ​កម្ពុជា និង​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា​ចូលរួម​ចំណែក​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

បង្កើន​ប្រសិទ្ធភាព​ការងារ សហព័ន្ធ​គុន​ខ្មែរ​លែង​ដាក់​អគ្គលេខាធិការ​ពីគណៈកម្មការប្រតិបត្តិ

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យថា ការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីអាកាសធាតុមិនប៉ះពាល់ដល់គម្រោងលក់កាបូនរបស់កម្ពុជាទេ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានជាតិ២១ នាទីutes មុន

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបសម្រេចបានជាង៤,​៤ពាន់លាន​ដុល្លារក្នុងឆ្នាំ២០២៤​

សន្តិសុខសង្គម៣៣ នាទីutes មុន

អ្នកនាំពាក្យ៖ ពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានពលរដ្ឋចូលរួមសហការច្រើន និងបានពិន័យអ្នកបើកបរល្មើសល្បឿនមួយចំនួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម