Connect with us

KPT+

សត្វ ៥ ប្រភេទ ផុតពូជពីផែនដីគ្មានសល់

បានផុស

នៅ

ការផុតពូជនៃសត្វបណ្ដាលមកពីកត្តាធម្មជាតិនិងកត្តាមនុស្សជាពិសេស សកម្មភាពរបស់មនុស្សជាច្រើនកំពុងបំពុលនិងបំផ្លាញពិភពលោកយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែសត្វខាងក្រោមនេះបានផុតពូជបាត់ទៅ ​​ធ្វើឲ្យយើងលែងមានឱកាសបានឃើញពួកគេទៀតនៅសល់តែរូបប៉ុណ្ណោះ៖

១. រមាសខ្មៅអាហ្វ្រិកខាងលិច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមករមាសខ្មៅប្រភេទនេះ វារស់នៅក្នុងតំបន់ភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក មានប្រវែង ៣-៣,៨ម៉ែត្រ កម្ពស់ ១,៤-១,៧ម៉ែត្រ និងទម្ងន់៨០០-១,៣០០គីឡូក្រាម។ ចំណុចសម្គាល់នៃរមាសនេះគឺមានកុយ២ខុសពីរមាសទូទៅ ហើយស៉ីស្លឹកនិងពន្លករុក្ខជាតិជាអាហារ។ វាត្រូវបានប្រកាសថាផុតពូជនៅឆ្នាំ ២០១១។

២. ដូហ្វីនស Baiji 

ដូហ្វីនស Baiji ពីមុនមាននៅក្នុងទន្លេ Yangtze ប្រទេសចិនតែមួយគត់។ ថនិកសត្វនេះអាចលូតលាស់ធំបំផុតប្រហែល ២៥០គីឡូក្រាម និងត្រូវផុតពូជដោយសារការរីកចម្រើនក្នុងប្រទេសចិនដែលជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ដូហ្វីនសBaiji។ ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការពីការដាច់ពូជក្ដី ចាប់តាំងពីឆ្នាំ២០០២ មកគ្មាននរណាម្នាក់បានឃើញវាម្ដងទៀតឡើយ។

៣. ពពែ Pyrenean Ibex

គេប្រទះឃើញពូជពពែនេះនៅក្នុងឧបទ្វីប Iberian ពួកវាមានទម្ងន់ ២៤-៨០គីឡូក្រាម ហើយស៉ីស្មៅជាចម្បង។ មូលហេតុពិតប្រាកដនៃការផុតពូជនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដឹងត្រឹមថាពពែចុងក្រោយដែលនៅសល់បានស្លាប់ដោយសារធ្លាក់ពីលើដើមឈើក្នុងភាគខាងជើងប្រទេសអេស្ប៉ាញឆ្នាំ២០០០។

៤. ព្រាប Passenger

ព្រាប Passenger មានដើមកំណើតនៅអាមេរិកខាងជើងបានផុតពូជតាំងពីដើមសតវត្សទី២០។ កាលពីសតវត្សទី១៩ សត្វព្រាបត្រូវចាត់ទុកថាជាអាហារថោកសម្រាប់អ្នកក្រទើបបណ្តាលឱ្យមានការបរបាញ់សម្លាប់យ៉ាងច្រើនរហូតដល់ផុតពូជ។

៥. ខ្លា Tasmanian 

ខ្លា Tasmanian មានដើមកំណើតនៅប្រទេសអូស្ត្រាលី មិនមែនជាអំបូរសត្វខ្លាដូចឈ្មោះទេ វាមានរូបរាងនិងទំហំប្រហែលសត្វឆ្កែទៅវិញ។ គេជឿជាក់ថាសត្វខ្លានេះត្រូវមនុស្សតាមបរបាញ់ វាទីជម្រក និងបូករួមកត្តាជំងឺផងដែរទើបដាច់ពូជបាត់ទៅ។ យ៉ាងណាមិញ សត្វខ្លា Tasmanian ចុងក្រោយត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩១០-១៩២០៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ការពិតដ៏អស្ចារ្យ ១០ យ៉ាង ពីសត្វសំពោច Meerkat

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម