Connect with us

KPT+

បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខ​តំណែង​ធំ​ៗ

បានផុស

នៅ

ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានសារព័ត៌មាន​ធំៗ​ចុះផ្សាយថា ទ្រង់ធ្លាប់រៀបអភិសេក​ដល់​ទៅ៣ដង និងមានបុត្រាបុត្រី៧អង្គឯណោះ។ ត្បិតថាមានបុត្រដល់ទៅ៧អង្គ ប៉ុន្តែ​​បើនិយាយពីឯកជនភាពរបស់បុត្រនីមួយៗ គឺ​ពុំសូវ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ច្រើន​ទេ ខណៈ​អង្គខ្លះមានមុខ​តំណែង​ធំ​ៗ​ក្នុង​ដៃ ​ខ្លះ​ទៀត​ក៏​បាន​ចាកចេញពី​ប្រទេស​ធ្វើ​ជា​រាស្ត្រ​សាមញ្ញ​។

ខាងក្រោមនេះ គឺជាបុត្រា បុត្រី ៧ អង្គ របស់ព្រះមហាក្សត្រ Maha Vajiralongkorn ៖

១ ព្រះនាង Bajrakitiyabha Narendira Debyavati

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង​ប្រសូតនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៧៨ ជាបុត្រីច្បង​របស់​ស្ដេច Maha Vajiralongkorn ​និងអតីត​ម្ចាស់ក្សត្រី Soamsawali។ បច្ចុប្បន្ន​ទ្រង់​គឺជាឯកអគ្គរដ្ឋទូតរបស់ប្រទេសថៃប្រចាំប្រទេសអូទ្រីស។ ប៉ុន្តែមុនជាឯកអគ្គរដ្ឋទូត​ទ្រង់​បាន​បម្រើការជាបេសកកម្មអចិន្ត្រៃយ៍របស់​ថៃ ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក។

ដោយឡែកកាលពីពេលថ្មីនេះៗ ព្រះនាង​ Bajrakitiyabha ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនចូលសម្រាកក្នុងមន្ទីពេទ្យដោយសារតែរោគបេះដូង ខណៈពេលកំពុងហ្វឹកហាត់ជាមួយសត្វសុនខរបស់ព្រះនាង​សម្រាប់ការប្រកួតមួយនៅខេត្ត Nakhon Ratchasima។

២ ព្រះនាង Sirivannavari Nariratana Rajakanya

ទ្រង់​ប្រសូតនៅថ្ងៃទី ៨ មករា ១៩៨៧ គឺជាបុត្រីតែមួយគត់របស់ស្ដេច Vajiralongkorn និង​អតីត​មហេសី Sujarinee Vivacharawongse ខណៈ​ទ្រង់​គឺ​សមាជិករាជវង្សមួយរូបក្នុងជួរស្នងរាជ្យ និង​ទទួល​ងារ​ជា​ស្ដេច​ក្នុងចំណោមបងប្អូនទ្រង់៤អង្គ​ទៀត។ មិន​ត្រឹម​តែ​មាន​ងារ​រាជវង្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​នាងក៏​ជា​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​ ជា​អ្នក​ជិះសេះ និង​ជា​អតីត​កីឡាករ​វាយ​សី​ផង​ដែរ។ ទ្រង់​ថែមទាំងត្រូវបានលើកតម្កើង​ឋានៈ​ជាព្រះនាង​ដ៏ខ្ពង់ខ្ពស់​ដោយព្រះរាជបញ្ជារបស់ជីតាទ្រង់គឺ​ព្រះអង្គ Bhumibol Adulyadej នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០៥។ ថ្វីត្បិតតែទ្រង់​ជាប់ចំណាត់ថ្នាក់លេខ ២ លើរាជបល្ល័ង្កក៏ដោយ ក៏​ទ្រង់​តែង​រកចំណូលបានដោយខ្លួនឯង​ក្នុងនាមជាអ្នកច្នៃម៉ូដដ៏ជោគជ័យម្នាក់។ ទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ មានប្រហែល៣០ លានដុល្លារ។

៣ ព្រះអង្គម្ចាស់ Juthavachara Mahidol

ប្រសូត​នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៧៩ ជាបុត្ររបស់​អតីត​មហេសី Sujarinee Vivacharawongse។ ក្រោយ​មក​ទ្រង់​ក៏​ក្លាយ​ជា​រាស្ត្រ​សាមញ្ញ​ លែងមានតំណែងជារាជបុត្រ បន្ទាប់ពី​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​ថៃ ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជា​មួយព្រះមាតា។

៤ ព្រះអង្គម្ចាស់ Chakriwat Vivacharawongse

ទ្រង់ប្រសូត្រនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៣ ជាព្រះអនុចព្រះអង្គម្ចាស់ Juthavachara Mahidol ដែលមាន​មាតា​រួមគ្នា ​និង​បច្ចុប្បន្ន​នេះ​ទ្រង់​ជា​គ្រូពេទ្យ​​នៅ​សហរដ្ឋអាមេរិក​​ ដែលត្រូវបណ្ដេញចេញដូចគ្នា។

៥ ព្រះអង្គម្ចាស់ Vatcharawee Vivacharawongse

ព្រះអង្គម្ចាស់ Vatcharawee Vivacharawongse នៅស្ដាំដៃ រួមទាំងបងប្អូនបង្កើត

ប្រសូត្រនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨៥ រាជបុត្រអង្គនេះក៏ត្រូវបានបណ្ដេញចេញទៅរស់នៅ​សហរដ្ឋអាមេរិក​​ជាមួយមាតា រួមទាំងបង​ប្អូន៣នាក់ទៀត។ សម្រាប់ព័ត៌មានលម្អិតរបស់ទ្រង់ គឺពុំមានលើបណ្ដាញសង្គមឬព័ត៌មានការចុះផ្សាយណាមួយឡើយ។ ប៉ុន្តែលេចឮថា ទ្រង់គឺប្រធានក្រុមហ៊ុនលើទឹកដីអឺរ៉ុប។

៦ Vacharaesorn Vivacharawongse

ទ្រង់ប្រសូត្រនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨១​ មានមាតាជាអតីត​មហេសី Sujarinee Vivacharawongse ដែលត្រូវបណ្ដេញចេញទៅរស់នៅសហរដ្ឋអាមេរិក​​ដូចគ្នា។ ចំពោះតំណែងរបស់ទ្រង់ គឺពុំមានលម្អិតទេ។

៧ ព្រះរាជបុត្រ Dipangkorn Rasmijoti Sirivibulyarajakumar

ព្រះរាជបុត្រ Dipangkorn ប្រសូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៥ ទ្រង់គឺជាបុត្រ​ពៅ​ដែល​មាន​មាតា​ព្រះនាម Srirasmi Suwadee ដែលជាអតីតមហេសី​ទីបីរបស់​ស្តេច Maha Vajiralongkorn​។ រាជបុត្រ​តូចអង្គនេះគឺ​ជា​សមាជិក​នៃ​រាជវង្ស​ចក្រី​ និង​ជា​អ្នក​ស្នង​មរតក​ឡើង​គ្រង​រាជ្យ​របស់​ប្រទេស​ថៃ​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម