KPT+
Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិបារាំង ជាកីឡាករវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្លានៅក្នុងព្រឹត្តិការណ៍ World Cup ក៏ជាកីឡាករបាល់ទាត់មួយរូបដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើពិភពលោកមួយរូបផងដែរ។ ប៉ុន្តែមុនសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញដូចបច្ចុប្បន្ន មនុស្សតិចណាស់ដែលដឹងថា ខ្សែប្រយុទ្ធរូបនេះមានអតីតកាលដ៏លំបាកលំបិន ធ្លាប់រស់នៅសំណង់អនាធិបតេយ្យ រកបាយហូបសឹងមិនគ្រប់។

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន ដែលជាការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ រវាងគូប្រជែងខ្លាំងពីរក្រុមគឺ អាហ្សង់ទីន និងបារាំង។ ហើយក្នុងចំណោមកីឡាករវ័យក្មេងខ្លាំងៗដែលបង្កើតឲ្យមានកំណត់ត្រាក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ គ្រប់គ្នាពិតជាមិនអាចភ្លេចនឹកដល់បុរសដ៏មានទេពកោសល្យ Kylian Mbappe នោះទេ។

Kylian Mbappe ត្រូវបានគេចាត់ទុកជាដួងព្រលឹង និងជាកម្លាំងស្នូលសំខាន់របស់ក្រុមជម្រើសជាតិបារាំង នៅពេលដែលកីឡាករវ័យ ២៣ឆ្នាំរូបនេះបន្តលេចវត្តមានលេងនៅ World Cup ជាលើកទីពីរ ខណៈកាលពីលើកទី១ លោកមានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ។ នៅក្នុងការប្រកួតលើកទីពីរនេះ ខ្សែប្រយុទ្ធរបស់ក្លឹប PSG នៅតែបន្តបង្ហាញពីភាពក្លាហាន ភាពជឿជាក់ និងតម្លៃរបស់ខ្លួនជាមួយនឹងសមត្ថភាពមិនគួរឱ្យជឿ។

ត្រឹមអាយុតែ ២៣ឆ្នាំ Kylian Mbappe អាចឈរនៅលើកំពូលតារាងកីឡាករថ្លៃបំផុតទាំង ១០ នៅក្នុងបញ្ជី World Cup ឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូល ១៦០លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រហែល ១៦៩.៥លានដុល្លារអាមេរិក) ។

យ៉ាងណាមិញ មុនទទួលបានជោគជ័យដូចពេលនេះ មនុស្សមិនច្រើននោះទេដែលដឹងថា Kylian មានកុមារភាពដ៏លំបាកមួយ។ ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ខ្សែប្រយុទ្ធបារាំងរូបនេះបានកើត និងធំធាត់នៅជាយក្រុងមួយ ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ នាភាគឦសាននៃរដ្ឋធានីបារាំង។ ទីនោះគឺជាតំបន់អនាធិបតេយ្យដែលសម្បូរដោយឧក្រិដ្ឋកម្ម និងសុទ្ធតែគ្រួសារក្រីក្រតាំងទីលំនៅ។ វាជាតំបន់ដែលជាកម្មសិទ្ធិរបស់វណ្ណៈកម្មករ ប្រជាជនអន្តោប្រវេសន៍ ខណៈដែលជីវិតរបស់ Kylian ធំធាត់ឡើងក្នុងជីវភាពបានព្រឹកខ្វះល្ងាច។

ដោយសារធ្លាប់ជាក្មេងក្រខ្សត់នៅតំបន់អនាធិបតេយ្យ ទើបជំរុញឱ្យ Kylian ស្រឡាញ់បាល់ទាត់ ហើយវាមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់សម្រាប់លោក អាចលាចេញពីភាពក្រីក្របានយូរអង្វែង។ Kylian ធ្លាប់បានចែករំលែកនៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំងមួយថា ខ្លួនមានស្នេហាដំបូងជាមួយនារីម្នាក់ក្នុងវ័យជំទង់ តែកាលណោះនាងបានបោះបង់ចោលលោក ព្រោះលោកជាកូនអ្នកលេងបាល់ទាត់។

ក្រោយខកចិត្តចំពោះស្នេហាដំបូង Kylian បានដាក់បេះដូង និងក្តីស្រឡាញ់ទាំងអស់ទៅលើបាល់ទាត់។ លោកមិនខ្វល់ពីមនុស្សស្រី ហើយមិនទុកឱ្យស្នេហារំខានឡើយ។ នៅពេលនោះ លោកបានប្រាប់ខ្លួនឯងថា លោកនឹងខិតខំដើម្បីសម្រេចបាននូវប្រាក់បៀវត្សរ៍ដែលមានតួលេខវែងដូចជាលេខទូរសព្ទរបស់អតីតមិត្តស្រីអ៊ីចឹង។ ហើយជាការពិតណាស់ឥឡូវនេះ ជាមួយនឹងការខិតខំប្រឹងប្រែងមិនបោះបង់ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំមានប្រាក់ចំណូលវែងជាងលេខទូរសព្ទរបស់អតីតគូស្នេហ៍របស់លោកទៅទៀត។

ដោយសារជីវភាពក្រីក្រ និងធ្លាប់ជាកុមារខ្សត់ខ្សោយ Kylian តែងតែបង្ហាញការយល់ចិត្តចំពោះកុមារដែលមានជីវភាពដូចខ្លួនពីមុន។ ដូច្នេះហើយ ទើបលោកតែងតែកាត់ប្រាក់រង្វាន់ទាំងអស់នៅក្លឹប និងនៅក្នុងព្រឹត្តិការណ៍ World Cup ទាំងពីរលើក ដើម្បីបម្រើការងារសប្បុរសធម៌ ជួយដល់កុមារក្រីក្រ។


មិនតែប៉ុណ្ណោះ Kylian គឺជាកីឡាករគួរយកត្រាប់តាមមួយរូបផងដែរ។ គេអាចមើលឃើញថា Kylian ពិតជាកីឡាករដែលគួរឱ្យសរសើរខ្លាំងណាស់ មិនត្រឹមតែជាបុរសដែលមានទេពកោសល្យនៅលើទីលាននោះទេ ក៏ជាកូនប្រុសដែលមានកត្តញូចំពោះឪពុកម្ដាយ និងតែងតែគិតពីមនុស្សលំបាកជុំវិញខ្លួន។ លោកពិតជាប្រភេទកីឡាករដែលក្មេងៗជាច្រើនប្រាថ្នាចង់ធ្វើដូច ជាពិសេសសម្រាប់ក្មេងៗនៃតំបន់អនាធិបតេយ្យនៃទីក្រុងប៉ារីស៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក
ចុចអាន៖ រឿងរ៉ាវខ្លះៗរបស់វីរបុរស Julian Alvarez ដែលទើបជួយអាហ្សង់ទីន យកឈ្នះលើក្រូអាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត