កីឡា
Benzema ចេញមកបញ្ជាក់ថា មិនលេងឱ្យបារាំងនៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឡើយ
Karim Benzema បានពន្លត់ពាក្យចចាមអារ៉ាមណាដែលថាគេអាចត្រលប់ទៅជម្រើសជាតិបារាំងវិញ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup របស់ពួកគេជាមួយនឹងអាហ្សង់ទីននៅថ្ងៃអាទិត្យស្អែកនេះ។

សារព័ត៌មាន Sportsmail បានរាយការណ៍កាលពីម្សិលមិញថាខ្សែប្រយុទ្ធរបស់ក្រុម Real Madrid មានការខឹងសម្បារចំពោះរបៀបដែល Didier Deschamps បានធ្វើចំពោះគេ ដោយបានបញ្ជូនកីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រលប់ទៅផ្ទះបន្ទាប់ពីបានរងរបួសភ្លៅអំឡុងពេលហ្វឹកហាត់លើកដំបូងជាមួយប្រទេសបារាំង នៅទីក្រុងដូហា។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងពេលនេះបានជម្នះបញ្ហានោះហើយ ហើយពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយថាគេអាចត្រូវបានហៅមកវិញដើម្បីជួយក្រុម Les Bleus ក្លាយជាក្រុមទី៣ ក្នុងប្រវត្តិសាស្ត្រក្នុងការឈ្នះពានរង្វាន់ World Cup ត្រឡប់មកវិញ។
ប៉ុន្តែ Benzema បានពន្លត់ការអះអាងទាំងនោះ ដោយបានបង្ហោះរូប Selfie ដែលគួរឲ្យចាប់អារម្មណ៍លើ Instagram ជាមួយនឹងពាក្យពេជន៍ដែលសរសេរថា៖ ‘ខ្ញុំមិនចាប់អារម្មណ៍ទេ’។

បារាំងបានយកឈ្នះម៉ារ៉ុក ២-០ កាលពីល្ងាចថ្ងៃពុធ ដើម្បីទទួលបានការបង្ហាញខ្លួនជាលើកទី២ ជាប់គ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ហើយឥឡូវនេះមានឱកាសលើកពាន World Cup ជាលើកទី៣ របស់ពួកគេ។
ពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយថា Benzema អាចត្រលប់មកវិញពីរបួសដើម្បីជួយក្រុមបារាំងយកឈ្នះអាហ្សង់ទីន។ ទោះបីជាបានចេញពីប្រទេសកាតា ត្រលប់មកផ្ទះវិញក៏ដោយ ក៏ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ នៅតែត្រូវបានចុះឈ្មោះជាសមាជិកក្រុម Les Bleus ហើយត្រូវបានផ្តល់ភ្លើងខៀវពី Real Madrid ឱ្យត្រលប់ទៅកាតាវិញ។
ចាប់តាំងពីរបួសសរសៃពួរមក ខ្សែប្រយុទ្ធកណ្តាលបានជាសះស្បើយយ៉ាងឆាប់រហ័ស ដោយបង្ហាញក្នុងការប្រកួតមិត្តភាព ១-១ របស់ Real Madrid ទល់នឹង Leganes កាលពីដើមសប្តាហ៍នេះ ហើយមានលទ្ធភាពដែលគេអាចចូលរួមជាមួយមិត្តរួមជាតិរបស់ខ្លួនឡើងវិញដើម្បីប្រកួតជាមួយអាហ្សង់ទីន។

ប៉ុន្តែទំនាក់ទំនងរវាងគេ ជាមួយលោក Deschamps ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីគ្រូបង្វឹករូបនេះបានបង្ខំឱ្យគេចាកចេញពីជំរំហ្វឹកហាត់។ គ្រូបង្វឹកសញ្ជាតិបារាំងបានឃើញ Benzema ជួបបញ្ហាមិនស្រួលក្នុងភ្លៅរបស់គេ ហើយបាននិយាយថា៖ ‘ពិតជាគួរឲ្យអាណិត Karim ដែលអ្នកត្រូវចាកចេញ។’
ឥឡូវនេះ បារាំងនឹងជួបគូប្រកួតដ៏លំបាកមួយ អាហ្សង់ទីន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Lionel Messi ប៉ុន្តែវាច្បាស់ណាស់ក្នុងការមើលឃើញថា Benzema ឥឡូវនេះនឹងមិនមានវត្តមាននៅក្នុងការប្រកួតនោះទេ។
ខណៈពេលដែលកីឡាករបារាំងបានរងរបួសក្នុងអំឡុងការប្រកួតនោះ អ្វីៗកាន់តែអាក្រក់ទៅៗសម្រាប់ Les Bleus បន្ទាប់ពីបញ្ហាវីរុសបានជ្រៀតចូលជំរំហ្វឹកហាត់របស់ពួកគេ និងបានវាយប្រហារកីឡាករសំខាន់ៗជាច្រើននាក់ឱ្យមានជំងឺ៕
អត្ថបទ៖ មន្នីរ័ត្ន
ចុចអាន៖ Messi មិនបានហ្វឹកហាត់ជាមួយ អាហ្សង់ទីន ទេ មុនការប្រកួតផ្ដាច់ព្រ័ត្រ ដោយសាររបួស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ