ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២២ កម្ពុជា ពង្រាយអគ្គិសនី ជូនពលរដ្ឋប្រើប្រាស់បាន ៩៩ភាគរយ ទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២២នេះ មានភូមិប្រមាណជាង ១៤០០០ភូមិហើយ មានបណ្តាញអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសស្មើនឹងជាង៩៩%។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ធ្នូនេះថា ភូមិដែលបានភ្ជាប់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី មានចំនួន ១៤១៥១ភូមិ ស្មើនឹង៩៩,៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេសនៅឆ្នាំ២០២២ នេះ។ ចំណែកភូមិ ដែលបណ្តាញជាតិ ផ្គត់ផ្គង់អគិ្គសនីទៅមិនទាន់ដល់មានចំនួន ២៤៥ភូមិ ស្មើនឹង ១,៧៣% ។
លោកបានបន្តថា ភូមិដែលមិនទាន់មានបណ្តាញអគ្គិសនីទាំងនោះ ជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សា ដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឲ្យទៅដល់។
ទោះបីជាយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះ មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន តាមរយៈការផ្គល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គម របស់មូលនិធីអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅដ្ឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ។
លោកបានបន្ថែមទៀតថា ក្រុមការងាររួមរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាបន្តដោះស្រាយការផ្គត់ផ្គង់អគ្គិសនីឲ្យភូមិដែលនៅសល់ ទាំងនេះតាមករណីនីមួយៗរហូតដល់បញ្ចប់។
គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលនឹងសាងសង់ស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូច ដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាលចំនួន៩ ក្នុងនោះ នៅខេត្តរតនគីរីដែលមាន៣ភូមិ និងខេត្តកំពង់ឆ្នាំងមាន៦ភូមិ ដើម្បីឱ្យប្រជាជនទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាតនិងមានតម្លៃសមរម្យ ។ គម្រោងបានចាប់ផ្តើមអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ដែលមានថវិកាសរុបចំនួន២០០លានយេនប្រហាក់ប្រហែល១,៦២លានដុល្លាអាមេរិកដើម្បីផ្តល់ឱ្យប្រជាជនចំនួន ១៣០០ខ្នងផ្ទះដែលថវិកាទាំងនេះមានការគាំទ្ររបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា៕ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់