កីឡា
ក្រោយឈ្នះ World Cup, Messi ប្រកាសលេងឲ្យជម្រើសជាតិអាហ្សង់ទីន បន្តទៀត
កីឡាករ Lionel Messi បាននិយាយថា គាត់នឹងមិនចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈអាហ្សង់ទីនលើកពាន World Cup ឆ្នាំ ២០២២ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីជាមួយបារាំង កាលពីរាត្រីថ្ងៃអាទិត្យទី១៨ខែធ្នូ។
Messi រកបានគ្រាប់បាល់បើកឆាកពីការស៊ុតបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Lusail ក្នុងទីក្រុង Doha ប្រទេសកាតា មុនពេលស៊ុតបញ្ចូលទីមួយគ្រាប់ទៀតក្នុងម៉ោងបន្ថែម។
កាលពីខែមុន Messi បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយចប់ World Cup។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឈ្នះពានដ៏សំខាន់តែមួយគត់ក្នុងអាជីព Messi បានប្រាប់ TyC ថា រូបគេមានបំណងបន្តលេងឲ្យអាហ្សង់ទីនមួយរយៈទៀត។
Messi និយាយថា “ខ្ញុំបានឈ្នះពាន Copa America និង World Cup ក្នុងរយៈពេលដ៏ខ្លី។ ខ្ញុំស្រលាញ់អ្វីដែលខ្ញុំធ្វើ ក្នុងនាមជាជម្រើសជាតិ ហើយខ្ញុំចង់បន្តលេងពីរបីប្រកួតទៀត ក្នុងនាមជាជើងឯកពិភពលោក។
Messi និយាយថា វាជាការសម្រេចបាននូវក្តីសុបិនកាលពីវ័យកុមារ ក្នុងការជួយអាហ្សង់ទីនឈ្នះពានពិភពលោកលើកដំបូង ចាប់តាំងពី Diego Maradona បានដឹកនាំពួកគេឲ្យទទួលជ័យជម្នះនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ១៩៨៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ESPN
ចុចអាន៖ ឈ្នះទាំងពាន បំបែកទាំងកំណត់ត្រាមួយទៀត សម្រាប់ Messi យប់មិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?