Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​ដ៏​សំខាន់​ ដើម្បី​បង្កើត​ផ្កាយរណប​ចារកម្ម

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃចន្ទទី១៩ ខែធ្នូនេះថា ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងដំណាក់កាលចុងក្រោយដ៏សំខាន់ សម្រាប់ផ្កាយរណបចារកម្ម ដែលខ្លួនចង់បញ្ចប់ឲ្យរួចរាល់ត្រឹមខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះ ត្រូវបានចេញផ្សាយ មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍អំពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួនពីរគ្រាប់របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

យោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថា រដ្ឋបាលអភិវឌ្ឍលំហអាកាសជាតិ (NADA) របស់ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae នាភាគពាយព្យ ដើម្បីពិនិត្យមើលសមត្ថភាពនៃការថតរូបភាពផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងលើដី។

យានផ្ទុកផ្កាយរណបគំរូ ដែលរួមបញ្ចូលកាមេរ៉ាជាច្រើន ឧបករណ៍បញ្ជូននិងទទួលរូបភាព ឧបករណ៍បញ្ជា និងថ្មផ្ទុក ត្រូវបានបាញ់ទៅមុំខាងលើកម្ពស់ ៥០០គីឡូម៉ែត្រ។

អ្នកនាំពាក្យ NADA បានហៅការធ្វើតេស្តនេះថាជា ដំណើរការច្រកផ្លូវចុងក្រោយនៃការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលនឹងបញ្ចប់នៅខែមេសាឆ្នាំ២០២៣។

គួរបញ្ជាក់ជាថ្មីថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ មិនធ្លាប់មានក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក បង្កើតកងកម្លាំងអវកាសនៅ កូរ៉េខាងត្បូង ដើម្បីតាមដានការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម