Connect with us

សុខភាព

ចិន មានអ្នកស្លាប់ដោយសារកូវីដ លើកដំបូង ក្នុងរយៈពេលជាង កន្លះខែ

បានផុស

នៅ

នៅថ្ងៃចន្ទទី១៩ខែធ្នូនេះ ប្រទេសចិន បានរាយការណ៍ជាផ្លូវការអំពីការស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩ ចាប់តាំងពីរដ្ឋាភិបាល បានចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងប្រឆាំងមេរោគដ៏តឹងរ៉ឹងកាលពីដើមខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្លាប់មនុស្សពីរនាក់នៅថ្ងៃចន្ទនេះ គឺជាករណីដំបូងដែលត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិ (NHC) ចាប់តាំងពីថ្ងៃទី០៣ខែធ្នូមក ពោលគឺប៉ុន្មានថ្ងៃមុនពេលទីក្រុងប៉េកាំងប្រកាសថា ខ្លួនបានលុបចោលវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង ដែលបានបង្កឲ្យមានការតវ៉ារីករាលដាលកាលពីខែមុន។

ជាផ្លូវការ ប្រទេសចិន មានមនុស្សស្លាប់ទាក់ទងនឹងជំងឺកូវីដ១៩ត្រឹមតែ ៥២៣៧នាក់ប៉ុណ្ណោះក្នុងអំឡុងពេលផ្ទុះរោគរាតត្បាត រួមទាំងអ្នកស្លាប់ចុងក្រោយបំផុតចំនួន២នាក់ផងដែរ ដែលតួលេខនេះទាបណាស់ បើគិតទៅនឹងចំនួនប្រជាជនប្រមាណ ១.៤ ពាន់លាននាក់របស់ខ្លួន។

NHC ក៏បានរាយការណ៍អំពីការឆ្លងមេរោគចំនួន១៩៩៥ករណីផងដែរសម្រាប់ថ្ងៃទី១៨ខែធ្នូ បើ ធៀបនឹង២០៩៧ នៅមួយថ្ងៃមុននោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Money Control

ចុចអាន៖ ចិន បន្ធូរបន្ថយវិធានការកូវីដ បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម