Connect with us

KPT+

កម្រឃើញ សត្វ ៧ ប្រភេទមានពណ៌ផ្កាឈូក គួរជាទីប្លែកភ្នែក

បានផុស

នៅ

ជាធម្មតា មិនថាសត្វកម្រឬសត្វទូទៅនោះទេមិនសូវជាមានពណ៌ផ្កាឈូកឡើយ ភាគច្រើនមានពណ៌ខ្មៅ ត្នោត ឬពណ៌សជាដើម។ ហេតុដូចនេះហើយ ទើបធ្វើឲ្យសត្វពណ៌ផ្កាឈូកក្លាយជាទីចាប់អារម្មណ៍ សម្រាប់មនុស្សដូចខាងក្រោម៖

១. Roseate Spoonbill

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វបក្សីនេះបានពណ៌ផ្កាឈូកពីអាហារប្រចាំថ្ងៃរបស់វា (ក្ដាមនិងបង្គា) ប៉ុន្តែសម្រស់ពណ៌ផ្កាឈូកមិនបានផ្ដល់ផលល្អដល់សត្វបក្សីនោះឡើយ ក្នុងកំឡុងពេលឆ្នាំ១៩០០ គេយកវាធ្វើជាផ្លិតសម្រាប់មនុស្សស្រីប្រើប្រាស់។ នាពេលបច្ចុប្បន្ន សត្វបក្សីនេះត្រូវទទួលការការពារយ៉ាងពេញលេញនិងមានសុវត្ថិភាពនៅក្នុងរដ្ឋផ្លរីដា ដោយគ្មានក្ដីបារម្ភចំពោះរឿងដាច់ពូជ។

២. សេះសមុទ្រ Bargibant’s Pygmy 

សេះសមុទ្រ Bargibant’s Pygmy រស់នៅលើស្លាបផ្កាថ្ម និងជាសត្វពូកែលាក់ខ្លួនបន្លំជាមួយផ្កាថ្ម។ វាត្រូវបានគេរកឃើញពេលកំពុងសិក្សាពីផ្កាថ្មក្នុងឡាបូពិសោធន៍មួយ សេះនោះគឺជាពូជ Syngnathidae មានប្រវែងពីកន្លះទៅមួយអ៉ីញប៉ុណ្ណោះ។

៣. កណ្ដូបអ័រគីដេ

សត្វកណ្ដូបនេះមានរូបរាងស្រដៀងផ្កា និងមានសមត្ថភាពទាក់ទាញសត្វល្អិតជាងផ្កាមែនទែនទៅទៀត។

៤. ផ្កាយសមុទ្រ

នៅលើលោកមានផ្កាយសមុទ្រសរុបប្រមាណ ២០០០ប្រភេទ មានច្រើនពណ៌បូករួមទាំងពណ៌ផ្កាឈូកផងដែរ។ ពណ៌ផ្កាឈូករបស់វាជួយបណ្ដេញសត្រូវនិងលាក់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។

៥. ដូហ្វីនទន្លេអាម៉ាហ្សូន

គេស្គាល់វាថា boutu, boto, ឬ bufeo ដែលជាត្រីដូហ្វីនទឹកសាបធំបំផុត ហើយប្រែពណ៌ផ្កាឈូកពេលវាចម្រើនវ័យ។ ក្នុងឆ្នាំ ២០១៨ ដូហ្វីនទន្លេអាម៉ាហ្សូនត្រូវដាក់បញ្ចូលក្នុងបញ្ជី IUCN ដោយសារតែបញ្ហា ប្រើពួកគេធ្វើជានុយ នេសាទដោយប្រើឧបករណ៍ផ្ទុះ និងការបំពុលទន្លេដើម្បីរុករករ៉ែ។

៦. Axolotl

អ្នកខ្លះហៅវាថា “ត្រីម៉ិចស៉ិកចេះដើរ” ក្រៅពីពណ៌ផ្កាឈូកពួកវាមានពណ៌ស ខ្មៅ លឿង និងបៃតង។ មិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ពួកវាមានសមត្ថភាពបង្កើតនិងព្យាបាលអវៈយវៈដែលបាត់បង់ទៅបានទៀតផង។

៧. បង្កងសក់ពណ៌ផ្កាឈូក

ការពិតទៅវាមិនមែនជាបង្កងទេ សត្វល្អិតទំហំកន្លះអ៉ីញនេះស្ថិតក្នុងអម្បូរ Anomurans មានពណ៌ផ្កាឈូកដើម្បីលាក់ខ្លួនក្នុង giant barrel sponges ដែលជាផ្ទះរបស់វា៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ សត្វ ១០ ប្រភេទ មិនគួរឲ្យជឿថាមានក្នុងជីវិតពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៣៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម