KPT+
រមណីយដ្ឋាន ១០កន្លែង នៅពោធិ៍សាត់ ជម្រើសល្អបំផុតសម្រាប់ដំណើរកម្សាន្តបែបធម្មជាតិ នាចុងឆ្នាំនេះ
សម្រាប់ដំណើរកម្សាន្តបែបធម្មជាតិ ជាមួយនឹងទេសភាពទឹដ៏ត្រកាលនៃជួរភ្នំក្រវ៉ាញ ទឹកធ្លាក់ជាច្រើនកន្លែង ពិសេស ការជិះទូកកម្សាន្តតាមដងទន្លេសាប និងការកម្សាន្តឡើងភ្នំ ខេត្តពោធិ៍សាត់ នឹងផ្តល់អារម្មណ៍ភ្ញាក់ផ្អើលទាំងនេះ ដល់ទេសចរ។
ពោធិ៍សាត់ ជាខេត្តមួយស្ថិតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេសកម្ពុជា ចម្ងាយប្រមាណជា ១៨៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង មិនថារដូវប្រាំង ឬវស្សា តំបន់ទេសចរណ៍នៃខេត្តនេះ នៅតែពេញនិយមសម្រាប់ទេសចរជាតិ-អន្តរជាតិ។
ខាងក្រោមនេះ ជាតំបន់ទេសចរណ៍មួយចំនួន ដែលពេញនិយមបំផុត៖
១. កំពង់ហ្លួង ឬភូមិអណ្ដែតទឹក
កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយ ទទួលបានប្រជាប្រិយភាព ពីភ្ញៀវបរទេសទៅលេងកម្សាន្តច្រើន នារដូវវស្សា។ ទៅដល់ទីនោះ លោកអ្នកនឹងបានឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ។ មិនមែនជាតំបន់ទំនើប អ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែភូមិបណ្តែតទឹកនឹងធ្វើឲ្យលោកអ្នក បានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។
២. ទឹកធ្លាក់ច្រកល្អៀង
ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេ ក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ។
៣. ភ្នំ ១៥០០ ផ្លូវអន្ទង់អាំង
កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” (វាមានរាងដូចសត្វអន្ទង់អាំង) បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែង រហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។
៤. ទឹកធ្លាក់ថ្មដាតូច
ប្រសិនបើបានទៅលេខភ្នំ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈាងចូលលេងឲ្យសោះ។ ទីនោះជារមណីយដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ១៥០០ ហើយពេលខ្លះគេហៅថា “ទឹកធ្លាក់ភ្នំ១៥០០” ។ យើងចុះពីផ្លូវអន្ទង់អាំងចម្ងាយប្រមាណ ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យង ហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗ ហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។
៥. ជួរភ្នំក្រវ៉ាញ
តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ។
ជួរភ្នំក្រវ៉ាញ ជាបណ្ដុំភ្នំជាច្រើន មានទឹកជ្រោះរាប់សិបកន្លែង បឹងតូចធំ មហាសមុទ្រព្រៃឈើយ៉ាងខៀវស្រងាត់ និងភាវៈចម្រុះ គួរឲ្យចាប់អារម្មណ៍ អ្វីដែលកាន់តែពិសេសគឺវាជាតំបន់អភិរក្សសត្វព្រៃគ្រប់ប្រភេទ និងធម្មជាតិ។
៦. ទឹកធ្លាក់អូរដា
រមណីយដ្ឋានបែបធម្មជាតិទឹកធ្លាក់អូរដា មានទឹកធ្លាក់ដ៏ស្រស់ស្អាត និងស្រស់បំព្រង ដែលមានប្រភព ពីស្ទឹងអារ៉ៃលើខ្នងភ្នំឱរ៉ាល់។ ទីនេះ មានទឹកហូរធ្លាក់តាមដំណាក់ជម្រាល ប៉ះលើថ្មដាទាំងផ្ទាំងៗអាចអន្ទងចិត្តឲ្យភ្ញៀវទេសចរចូលទៅងូត ហែលលេងជាមួយ។
៧. កោះសំពៅមាស
កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ព្រលប់ កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។
៨. ភ្នំទំព័រ
ភ្នំទំព័រ មានកម្ពស់ ១៥៥១ម៉ែត្រជាភ្នំខ្ពស់ជាងគេចំណាត់ថ្នាក់លេខ ៣ ក្នុងប្រទេសកម្ពុជា ហើយជាតំបន់អភិរក្ស ក្រោមការគាំពាររបស់សហគមន៍ផ្សងព្រេងតំបន់ទេសចរណ៍ភ្នំទំព័រ ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ ទីនេះគឺជាតំបន់ជម្រកសត្វព្រៃ និងព្រៃឈើ ដែលហ៊ុំព័ទ្ធដោយជួរភ្នំ ហើយបច្ចុប្បន្ន ភ្នំនេះត្រូវបានចុះបញ្ជីជាតំបន់អេកូទេសចរណ៍ផ្សងព្រេងក្នុងព្រៃ នៃព្រះរាជាណាចក្រកម្ពុជា។
៩. ទឹកធ្លាក់ ល្បាក់កំរោញ
ទឹកធ្លាក់ ល្បាក់កំរោញ ជាប្រភេទរមណីយដ្នានធម្មជាតិ ដែលអាចឱ្យទេសចរ ដើរទស្សនាកសិដ្ឋាន ពិកនិច ទទួលទានអាហារ ហែលទឹក និងកម្សាន្តដោយថ្មើរជើងជាដើម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងរុក្ខជាតិតូចធំ ដុះខៀវស្រងាត់ នៅអមមាត់ទឹកផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ។ តំបន់ទេសចរណ៍ ល្បាក់កំរោញ មានទីតាំងស្ថិតនៅ ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤គីឡូម៉ែត្រ ពីកោះសំពៅមាស។
១០. អូរសោម
អូរសោម គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយ ដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី