Connect with us

សន្តិសុខសង្គម

គ្រាន់តែ​ជិះ​ម៉ូតូ​ប៉ះគ្នា​តិចតួច​សោះ​ខ្មាន់​កាំ​ភ្លើង​បាញ់​មួយ​គ្រាប់​បណ្តាលឱ្យ​បុរស​ម្នាក់​របួស​ដៃ​ម្ខាង

បានផុស

នៅ

ភ្នំពេញ​ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ដៃ​ម្ខាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​ប៉ះគ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀ​ត​បន្តិចបន្តួច​ ស្រាប់តែ​ភាគី​ម្ខាង​ដក​កាំ​ភ្លើង​បាញ់​មួយ​គ្រាប់​រួច​គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ នៅមុខ​វត្ត​សន្សំ​កុសល ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​និង​ជន​ដៃដល់​ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​គ្នា ​ហើយ​ក៏បាន​ប៉ះគ្នា​បន្តិចបន្តួច បន្ទាប់មក​ក៏​ឈប់​សួរ​នាំគ្នា​បាន​បន្តិច​ស្រាប់តែ​ភាគី​ម្ខាង​ដក​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​បាញ់​មួយ​គ្រាប់​ចំ​ដៃ​ខាងឆ្វេង​ ធ្លាយ​ទៅ​ម្ខាង​រងរបួស​ធ្ងន់​។

ក្រោយពី​បាញ់​រួច​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​សង្គ្រោះ​៕

អត្ថបទ ​៖ ​សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម