Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​កំពុង​ស្វែងរកក​ជនសង្ស័យ៣នាក់ ​ក្លែង​បន្លំ​ សញ្ញាបត្រ​វេជ្ជបណ្ឌិត

បានផុស

នៅ

ជនសង្ស័យ៣នាក់​ ​ក្លែង​បន្លំ​សញ្ញាបត្រ​វេជ្ជបណ្ឌិត ដែល​បាន​យក​ទម្រង់​តាម​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ត្រូវ​បាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​ស្នើសុំ​ការ​ផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង៣នាក់​ដែល​ក្លែង​បន្លំនោះ ទី១មានឈ្មោះ សាយ សុវណ្ណ ទី២ឈ្មោះ ម៉ក់​សុខ​ជា និង ទី៣ឈ្មោះ ខា វ៉េង​ហួត។

បើតាមប្រភព​ព័ត៌មាន​បាន​ឲ្យដឹងថា យោង​តាម​លិខិត​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ជម្រាប​មក លោក​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​មានការ​សង្ស័យ​ចំពោះ «​សញ្ញាបត្រ​វេជ្ជបណ្ឌិត​» របស់​ឈ្មោះ សាយ សុវណ្ណ ម៉ក់​សុខ​ជា និង ខា វ៉េង​ហួត ដែល​បាន​យក​ទម្រង់​តាម​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល , ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​ស្នើសុំ​ការ​ផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានចេញ​លិខិត​បញ្ជាក់ថា សញ្ញាបត្រ​វេជ្ជបណ្ឌិត​របស់​អ្នក​ទាំង​៣​នេះ ពុំ​មែន​ជា​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទេ។

ក្នុងនោះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ សូម​ឲ្យ​លោក​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ មាន​វិធានការ​ទៅលើ​ជនសង្ស័យ​ទាំង៣នាក់​ខាងលើ​នេះ ដោយ​ទី១-​ដកហូត​សញ្ញាបត្រ​ដើម​របស់ សាយ សុវណ្ណ ម៉ក់​សុខ​ជា និង ខា វ៉េង​ហួត។ ២-​ធ្វើលិ​ខិត​ជូន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ស្តីពី​ការ​ក្លែងបន្លំ​ឯកសារ។ ៣-​ជូនដំណឹង​ទៅ​គណៈ​គិលានុបដ្ឋាក និង គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ដទៃទៀត ដែរ បើ​មាន​ភាព​ចាំ​បាច់ ដោយ​ពួកគាត់​ភាគច្រើន​ជា​គិលានុបដ្ឋាក ហើយ​រមែង​បាន​ចុះបញ្ជី​ជាមួយ​គណៈ​គិលានុបដ្ឋាក។ ៤-​ក្រោយ​មាន​វិធានការ​ទាំងអស់​ហើយ សូម​លោក​ប្រធាន​រៀបចំ​ឲ្យ​មាន​របាយការណ៍​ត្រឡប់​មក​ថ្នាក់​ជាតិ​វិញ ដើម្បី​គណៈ​គ្រូពេទ្យ​ជាតិ​រៀបចំ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង Facebook Page របស់​គណៈ​គ្រូពេទ្យ​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធផលបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២០ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម