Connect with us

វប្បធម៌ ជំនឿ

​ជនជាតិដើមភាគតិច​ភូមិកាតូត​បង្ហាញពិធីសែនព្រេន​ស្រូវឡើងជង្រុក​

បានផុស

នៅ

បងប្អូនជនជាតិដើមភាគតិចនៅស្រុកសេសាន ខេត្តស្ទឹងត្រែង​បានបង្ហាញពិធីសែនព្រេន​ហៅថា​ ស្រូវ​ឡើងជង្រុកដើម្បីអភិរក្សប្រពៃណីរបស់ខ្លួន​ ទោះបីបច្ចុប្បន្នការរស់នៅ​របស់ពួក​គាត់​ទំនៀមទម្លាប់មូយចំនួនត្រូវបានផ្លាស់ប្តូរ និងកែប្រែខ្លះៗទៅហើយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទាង ប៊ុនណាត តំណាងឲ្យបងប្អូនជនជាតិដើមភាគតិចនៅភូមិកាតតូតបានបញ្ជាក់ថា៖ ពិធីសែនព្រេនឡើងជង្រុកនេះរៀបចំធ្វើឡើងក្នុងពេលដែលប្រមូលផលស្រូវទុកដាក់រួចរាល់ដើម្បី​បញ្ជាក់នូវការដឹងគុណព្រះមេរុ៍ និងថែរក្សាទុកដាក់ឱ្យបានគង់វង់ក្រៅពីទុកពូជ​ត្រូវទុក​បរិភោគ​ឲ្យបានគ្រប់គ្រាន់ ចៀសវាងខ្ជីខ្ជារធ្វើឱ្យខ្វះខាតហើយទៅខ្ចីបុលអ្នកផ្សេងដែលនាំឲ្យគ្រួសារ​មានកង្វល់ជំពាក់បំណុល និងត្រូវរកផលសងគេវិញនៅពេលក្រោយនោះ។

លោកលើកឡើងថា៖ ជាទម្លាប់បងប្អូនជនជាតិមិនធ្លាប់យកស្រូវទៅលក់ដូរទេគឺទុកឲ្យកូន​ចៅបរិភោគ និងទុកពូជដាំដុះឱ្យបានគ្រប់គ្រាន់ និងនៅពេលបោកបែនហើយ នាំគ្នាធ្វើពិធីសែន​ព្រេនដល់ព្រលឹងស្រូវឱ្យកូនចៅថែរក្សាកុំខ្ជះខ្ជាយយល់ពីដើមហ្នឹងបែនស្រូវហើយ ត្រូវសែន​ព្រេន​អ្វីឲ្យប្រលឹងស្រូវហ្នឹងវាគង់វង្សទៅដូចខ្មែរយើងថាទុកមិនដល់កុំខ្ជាខ្ជាយទៅណាបានផលមកហើយ។

លោក ខាវ វិន តំណាងឲ្យបងប្អូនជនជាតិនៅភូមិកាតតូតនោះដែរបានលើកឡើងថា៖ ទម្លាប់ដែលបានធ្វើឡើងនេះមានបំណងឲ្យគ្រួសារអ្នកភូមិចេះថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនផង និងឱ្យកូនចៅនាំគ្នាអភិរក្សប្រពៃណីដែលមានតាំងពីដើមតរៀងមកផង។

លោកបន្តថា៖ ដូនតានាំកូនចៅសែនព្រេនស្រូវឡើងជង្រុកចង់បង្ហាញពីភោគផលទទួលបាន និងបញ្ជូនគ្រឿងសំណែនចំណីអាហារ ភាគផលទៅលាមាត់លាក៏ ដែលបានបន់ស្រន់​កាលពី​ដើមឆ្នាំឲ្យបានទៅដល់អារក្សអ្នកតាភ្នំនៅតាមស្រែចំការរួចហើយបានមកជួប​ជុំគ្នាសប្បាយក្នុងភូមិក្នុងមួយឆ្នាំម្តង។

លោក វាន់ វែង ប្រធានគណៈកម្មការសហគមន៍ជនជាតិព្រៅបានលើកឡើងថា៖ ការធ្វើបែបនេះក៏បង្ហាញឲ្យឃើញពីកត្តាសាមគ្គីភាពគ្នា នៅក្រោយពីពេលបញ្ជាប់ការងារបង្កបង្កើនផលបងប្អូនជនជាតិមានឱកាសបានជួបជុំគ្នាផ្តល់ដំបូន្មានឲ្យគ្នាទៅវិញទៅមក ដើម្បីយកបទពិសោធន៍ទៅធ្វើបន្តនៅឆ្នាំក្រោយៗទៀត សម្រាប់ធ្វើការកែប្រែជីវភាពរស់នៅឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នបងប្អូនជនជាតិដើមភាគតិចបន្តប្រកាន់ភ្ជាប់នូវប្រពៃណីនេះ ដោយបានប្រមូលផ្តុំគ្នាធ្វើពិធីសែនព្រេន ទៅតាមទម្លាប់ជារៀងរាល់ឆ្នាំដូចជា សែនប្រយុងស្រែពេលទៅធ្វើការងារស្រែចម្ការ, សែនឡើងអ្នកតាភ្នំឱ្យជួយការពារផលដំណាំកុំឱ្យមានជំងឺ ឬសត្វស៊ីបំផ្លាញ, សែនម្ចាស់ទឹកដីសុំឱ្យដំណាំបានភោគផលច្រើន, សែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង់ និងសែនដូនតាក្នុងភូមិសុំឱ្យកូនចៅមានសេចក្តីសុខចម្រើនជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម