ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទទួលស្គាល់ថា ស្ថានភាពក្នុងតំបន់ថ្មីទាំង ៤ របស់ រុស្ស៊ី គឺលំបាកខ្លាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទទួលស្គាល់ថា ស្ថានភាពនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk, Lugansk, តំបន់ Kherson និងតំបន់ Zaporozhye ពិតជាមានភាពលំបាកខ្លាំង ហើយទីភ្នាក់ងារសន្តិសុខនៅក្នុងតំបន់ថ្មីទាំង ៤ របស់រុស្ស៊ីត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាសន្តិសុខ ការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ ។
ថ្លែងនៅក្នុងពិធីអបអរសាទរដល់មន្ត្រីភ្នាក់ងារសន្តិសុខរុស្ស៊ី ដែលត្រូវបានប្រារព្ធនៅថ្ងៃទី ២០ ខែធ្នូនេះ, លោក ពូទីន បាននិយាយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សេវាសន្តិសុខរបស់រុស្ស៊ីបានដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ប៉ុន្តែសម្រាប់តំបន់ថ្មីទាំង ៤ របស់អ៊ុយក្រែនដែលរុស្ស៊ីកំពុងក្ដោបក្ដាប់ គឺមានភាពស្មុគស្មាញ ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយទៀតថា “ពិតណាស់ ឥឡូវនេះ វាពិតជាពិបាកសម្រាប់យើង ។ ស្ថានភាពនៅសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, នៅក្នុងតំបន់ Kherson និង Zaporozhye គឺពិបាកខ្លាំងណាស់ ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ពលរដ្ឋរុស្ស៊ីដែលរស់នៅទីនោះ នឹងមានការការពារយ៉ាងល្អពីកម្លាំងសន្តិសុខរបស់យើង” ។
មេដឹកនាំរុស្ស៊ីបានបន្តដោយកត់សម្គាល់ថា ការងាររបស់ភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី គួរតែត្រូវបានពង្រឹងឲ្យខ្លាំងជាងមុននៅក្នុងផ្នែកសំខាន់ៗទាំងនោះ ចំពេលមានការគំរាមកំហែងថ្មីៗ ហើយអ្នកត្រូវតែប្រើប្រាស់បច្ចេកទេសប្រតិបត្តិការឲ្យច្រើន និងមានសក្ដានុពលបំផុតសម្រាប់រឿងរ៉ាវដែលកើតមាននៅក្នុងតំបន់នេះ” ។
ជាចុងក្រោយលោក ពូទីន បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតែជាអាទិភាពចម្បងមួយសម្រាប់ភ្នាក់ងារសន្តិសុខរុស្ស៊ីទាំងអស់ ជាពិសេសគឺទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) តែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយប្រើកម្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា