Connect with us

ជីវិតកម្សាន្ដ

ទូច ស្រីល័ក្ខណ៍ មិនអាចរស់នៅដោយខ្វះភាពកក់ក្ដៅពីកូនប្រុស

បានផុស

នៅ

បើ​គិត​មក​ទល់​ពេលនេះ​អស់​រយៈពេល​ប្រមាណ​ជិត ៤ ឆ្នាំ​ហើយ ដែល​តារា​ចម្រៀង​អ្នកនាង ទូច ស្រី​ល័ក្ខណ៍ បាន​សម្រេច​លែងលះ​ជាមួយ​អតីត​ស្វាមី​ជនជាតិ​បរទេស។ ខណៈ​បច្ចុប្បន្ន​នាង​កំពុង​សំពាយ​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ដោយ​ការ​រស់នៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​តែ​ម្នាក់ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​កត់សម្គាល់​ជារឿយៗ​គេ​ឃើញ​តារា​ស្រី​អ្នកនាង ទូច ស្រី​ល័ក្ខណ៍ តែង​បង្ហាញ​អារម្មណ៍​ពាក់ព័ន្ធ​វិបត្តិ​ផ្លូវចិត្ត​មួយ​ចំនួន​ដែល​រស់នៅ​ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ ហើយ​ថែមទាំង​មាន​បន្ទុក​ជា​ច្រើន​ត្រូវ​រ៉ាប់រង ពិសេស​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនប្រុស​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​នាង​អស់​សង្ឃឹម​ក្នុង​ជីវិត​នោះ គឺ​មាន​កូនប្រុស​បណ្ដូល​ចិត្ត​ផ្ដល់​ភាព​កក់ក្ដៅ និង​ចេះ​បារម្ភ​ខ្លួន​នាង​ជា​ម្ដាយ។

អ្នកនាង ទូច ស្រី​ល័ក្ខណ៍ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទឹកចិត្ត​រវាង​ម្ដាយ​កូន​អ្នក​ទាំងពីរ​ដូច្នេះ​ថា កម្លាំង​ចិត្ត​មហា​សែន​ធំ​គ្រប់យ៉ាង​គាត់​ជា​អ្នក​ផ្ដល់​មក​ឲ្យ​ខ្ញុំ នេះ​គឺ​ការ​បារម្ភ​របស់​គាត់​មក​កាន់​ខ្ញុំ ផ្ដល់​កម្លាំង​ចិត្ត​រាល់ពេល​ដែល​ខ្ញុំ​លួច​សម្រក់​ទឹកភ្នែក គេង​ឱប​នឹង​ទ្រូង​រាល់​យប់​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហត់​ចិត្ត ខ្ញុំ​តស៊ូ​គ្រប់យ៉ាង​គឺ​ការ​អត់ធ្មត់​របស់ខ្ញុំ​ដោយ​ស្នាមញញឹម ឈ្នះ​ចិត្ត​ស្ងប់​យូរៗ​ទៅ​វា​គង់តែ​រសាត់​ដោយ​មិន​បាច់​ប្រឹង និង​ភ្លេច​ដោយ​ខ្លួនឯង។

តារា​ចម្រៀង​ពូកែ​បញ្ចូល​មនោសញ្ចេតនា​អ្នកនាង ទូច ស្រី​ល័ក្ខណ៍ និយាយ​ទៀត​ថា ខ្ញុំ​មិន​មាន​ទ្រព្យ និង​លុយ​ច្រើន​ដូច​គេ តែ​អ្វី​ដែល​គេ​មិន​អាច​មាន​ដូច​ខ្ញុំ​នោះ​គឺ​ភាព​ស្មោះត្រង់​របស់ខ្ញុំ និង​ចរិត​ច្បាស់​លាស់ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់ខ្ញុំ មិន​ហោះហើរ​ម្ដង​ចង់​នេះ​ម្ដង​ចង់​នោះ​ទេ។

សូម​ជម្រាប​ដែរ​ថា អ្នកនាង ទូច ស្រី​ល័ក្ខណ៍ ក៏​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ដែល​និយម​ចូលចិត្ត​តុបតែង​ខ្លួន​សិច​ស៊ី​មិន​ចាញ់​តារា​ស្រី​ជំនាន់​ក្រោយៗ​ឡើយ។ ម្យ៉ាងទៀត​សម្រាប់​ប្រជាប្រិយភាព និង​ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូច​ដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៨ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម