Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នៅតែសង្ឃឹម ខណៈបន្តស្វែងរកនាវិកបាត់ខ្លួនចំនួន ៣០នាក់

បានផុស

នៅ

មេបញ្ជាការកងនាវាចរថៃបាននិយាយនៅថ្ងៃអង្គារទី២០ខែធ្នូនេះថា ការស្វែងរកផ្លូវអាកាស និងសមុទ្រ នៅតែបន្តរកនាវិកចំនួន៣០នាក់ ដែលបាត់ខ្លួនបន្ទាប់ពីនាវាចម្បាំង HTMS Sukhothai លិចក្នុងឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Adung Pan-iam បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពជើងទឹក នៅតែមានក្តីសង្ឃឹមថា បុរសទាំងអស់នៅតែមានជីវិត។

លោកនិយាយថា “យើងនៅតែសង្ឃឹមថា នាវិកទាំង៣០នាក់គឺនៅរស់។ យើងនឹងបន្តការស្វែងរករបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់យើងរកឃើញពួកគេ”។ លោកមេបញ្ជាការបន្តថា បុរសដែលបាត់ខ្លួនទាំង៣០នាក់ គឺជានាវិកនិងកងម៉ារីន ដែលចាត់ទៅនាវាចម្បាំង HTMS Sukhothai។

កាលពីថ្ងៃចន្ទ បុរស៣១នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន។ ក្រោយមកម្នាក់ ត្រូវបានជួយសង្គ្រោះពីសមុទ្រដោយនាវាចម្បាំង HTMS Kraburi ក្នុងខេត្ត Prachuap Khiri Khan។

ទាហានជើងទឹក បានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Satathip ក្នុងខេត្ត Chon Buri។ មួយថ្ងៃក្រោយមក នាវារបស់ពួកគេ បានប្រឈមមុខនឹងអ្វីដែលមេបញ្ជាការរបស់ពួកគេពិពណ៌នាថាជា ស្ថានភាពទឹកសមុទ្រដ៏អាក្រក់បំផុត​ មិនធ្លាប់ឃើញក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

មេបញ្ជាការកងនាវាចរថៃ និយាយថា ឧបទ្ទវហេតុនេះ កើតឡើងលឿនពេក​ ធ្វើឲ្យពួកគេរៀបចំខ្លួនមិនទាន់ពេលវេលា។

ក្នុងចំណោមមនុស្សចំនួន១០៦នាក់នៅលើនាវា HTMS Sukhothai គឺមានប្រហែល៧០នាក់ជានាវិកកងទ័ពជើងទឹក រួមជាមួយនឹងទាហានម៉ារីន និងបុគ្គលិកប្រហែល៣០នាក់មកពីបញ្ជាការការពារដែនអាកាស និងឆ្នេរសមុទ្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លិចនាវាចម្បាំងថៃ កងម៉ារីនចំនួន៣៣នាក់ កំពុងបាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៦ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម