កីឡា
ប្រធាន FIFA ចង់ឲ្យ World Cup លេង ៣ឆ្នាំម្តង
ប្រធាន FIFA លោក Gianni Infantino ចង់រៀបចំការប្រកួតពានរង្វាន់ World Cup រៀងរាល់បីឆ្នាំម្តង ដែលជាផ្នែកនៃផែនការរយៈពេលវែង ដើម្បីធ្វើបដិវត្តបាល់ទាត់អន្តរជាតិ។
ភាពជោគជ័យផ្នែកពាណិជ្ជកម្ម និងកីឡាសម្រាប់ព្រឹត្តិការណ៍នៅប្រទេសកាតា បានជំរុញទឹកចិត្តដល់លោក Infantino ដែលបានបង្ហាញពីមហិច្ឆតាដ៏ធំរបស់គាត់កាលពីសប្តាហ៍មុន តាមរយៈការប្រកាសថា ពានរង្វាន់ Club World Cup កាន់តែធំនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ បើទោះបីជាមិនទទួលបានការគាំទ្រពីកីឡាករ ក្លិប និងសហព័ន្ធអន្តរជាតិក៏ដោយ។ .
លោក Infantino ជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍ World Cup នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវនឹងពាក់កណ្តាលរដូវរងានៅអឺរ៉ុប បានបង្ហាញថាជាការផ្លាស់ប្តូរហ្គេម ដែលបញ្ជាក់ថា កីឡាអាចបន្តរីកចម្រើននិងជាសកល។
មហិច្ឆតារយៈពេលវែងរបស់លោក Infantino គឺបង្កើតវដ្ដការប្រកួត ដោយក្នុងនោះពានរង្វាន់ World Cup នឹងត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ហើយការប្រកួត Club World Cup និងការប្រកួតតាមទ្វីបដូចជាពានរង្វាន់ European Championship នឹងត្រូវប្រារព្ធឡើងក្នុងឆ្នាំផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការផ្លាស់ប្តូរភ្លាមៗទេ រហូតដល់ក្រោយការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ឯណោះ ព្រោះថា កិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធជុំវិញប្រតិទិនអន្តរជាតិឆ្នាំ ២០២៤ ដល់ឆ្នាំ២០៣០ ជិតនឹងបញ្ចប់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ FIFA បង្ហាញចំនួន អ្នកចូលរួមទស្សនាផ្ទាល់ ក្នុងវគ្គចែកពូល World Cup 2022
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ