សេដ្ឋកិច្ច
ហេតុផលជាច្រើន ដែលវិនិយោគិនគួរសម្រេចចិត្តវិនិយោគនៅកម្ពុជា
ប្រទេសកម្ពុជា នៅមានសក្ដានុពលជាច្រើន ដែលមិនទាន់បានប្រើប្រាស់ ក្នុងនោះវិស័យឧស្សាហកម្ម ទេសចរណ៍ កំពុងរីកចម្រើនខ្លាំង ដែលអ្នកវិនិយោគមានសិទ្ធិ ក្នុងការចាប់យកឱកាសដ៏ល្អនេះ ជាមួយនឹងការវិនិយោគប្រកបដោយស្ថេរភាព។ នេះគឺជាការលើកឡើងរបស់លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ផែនការមេរបស់កម្ពុជា សម្រាប់ការរៀបចំទីក្រុងភ្នំពេញ នឹងបង្ហាញក្នុងពេលឆាប់ៗនេះ ដោយសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះ តម្រូវការទំនិញ សេវាកម្ម លំនៅឋាន និងការអភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះ នឹងជួយជំរុញវិស័យឧស្សាហកម្មសំណង់បន្ថែមទៀត។
បើតាមលោក វិចិត្រ ឧស្សាហកម្មដឹកជញ្ជូនទំនិញរបស់យើងនឹងរីកចម្រើនយ៉ាងខ្លាំងសម្រាប់រយៈពេលប្រាំទៅដប់ឆ្នាំខាងមុខ ជាមួយនឹងកំណើនព្រលានយន្តហោះអន្តរជាតិថ្មី។ ការកសាងអាកាសយានដ្ឋានធំជាងគេទី៩ លើពិភពលោក នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានភាពទាក់ទាញ តាមរយៈការហោះហើរត្រង់អន្តរជាតិកាន់តែច្រើនពីអឺរ៉ុប និងអាមេរិកខាងជើង។
ភាពទាក់ទាញរបស់កម្ពុជា នៅក្នុងភ្នែកអ្នកវិនិយោគបរទេសនោះ គឺកម្ពុជា ជាប្រទេសអាស៊ីតែមួយគត់ដែលប្រើប្រាស់ប្រាក់ដុល្លារ ជារូបិយប័ណ្ណ ដែលបង្កការងាយស្រួលដល់អ្នកវិនិយោគអន្តរជាតិ ពិសេសការពារចំពោះការប្រែប្រួលផ្នែករូបិយប័ណ្ណ។
លើសពីនេះទៀត ស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ADB, IMF និង World Bank សរសើរថា កម្ពុជាមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់រយៈពេលមធ្យម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក ឡោ វិចិត្រ មើលឃើញថា ប្រទេសកម្ពុជា នៅមានវិស័យជាច្រើនដែលត្រូវបន្តអភិវឌ្ឍដូចជា វិស័យ fintech, E-commerce ដែលវិស័យទាំងនេះ នឹងមានកំណើនសក្តានុពលខ្ពស់នៅពេលអនាគតដ៏ខ្លីខាងមុខ។
ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំរចនាសម្ព័ន្ធឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេ និងជាតំបន់ទាក់ទាញទេសចរណ៍ តាមរយៈការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ជាច្រើន នៅក្នុងឧស្សាហកម្មសណ្ឋាគារ។
ជាការពិតណាស់ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថេរភាពនយោបាយបំផុតនៅក្នុងទ្វីបអាស៊ី ដែលមិនមានការផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាលក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ហើយនឹងបន្តសម្រាប់អនាគត ដែលអាចកាត់បន្ថយហានិភ័យក្នុងការវិនិយោគនៅកម្ពុជា។
អ្នកជំនាញពាណិជ្ជកម្មកម្ពុជាចិន សង្កត់ធ្ងន់ថា នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ និងការអភិវឌ្ឍន៍ក្នុងការវិនិយោគរយៈពេលវែងសម្រាប់អ្នកវិនិយោគ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ