ជីវិតកម្សាន្ដ
មកុដបវរកញ្ញាចក្រវាល ហ៊ុមព័ទ្ធដោយត្បូងពេជ្រ និងកណ្ដៀង ឯតម្លៃវិញកប់ក្ដោង
នៅទីបំផុតមកុដជំនាន់ទី១២របស់កម្មវិធីលំដាប់ពិភពលោក Miss Universe បានបង្ហាញជាផ្លូវការ ខណៈវាហ៊ុមព័ទ្ធដោយត្បូងពេជ្រ និងត្បូងកណ្តៀង៤៨ការាត់។
មកុដទី១២ នៃឆាកបវរកញ្ញាចក្រវាល រចនាដោយ Miss Universe លម្អដោយឈុតពេជ្រ និងត្បូងកណ្តៀង ហើយបានប្រើប្រាស់ត្បូងចំនួន ៩៩៣ត្បូង ត្បូងកណ្តៀង ១១០.៨៣ ការាត់ និងត្បូងពេជ្រ ៤៨.២៤ ការ៉ាត់ តម្លៃសរុប ២០០លានបាត។
ទន្ទឹមនោះក្រោមការរចនាមកុដ miss univers បានឆ្លុះបញ្ចាំងពីជំនឿរបស់កម្មវីធីបវរកញ្ញាចក្រវាលថាអនាគតនៃពិភពលោកនឹងត្រូវបានបង្កើតដោយស្ត្រីដែលត្រៀមខ្លួនដើម្បីជំរុញដែនកំណត់ទាំងអស់នៃអ្វីដែលអាចធ្វើទៅបាន ជាពិសេសគឺស្ត្រីដែលមានទេពកោសល្យមកពីជុំវិញពិភពលោក ដែលជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។
គួរបញ្ជាក់ដែរថា កម្មវិធី Miss Universe នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ ២០២៣ នៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលមានសេដ្ឋីនីថៃ Anne Chakrabongse ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Company Limited ទើបឡើងកាន់កាប់ Miss Universe Organization (MUO) ជាតំណាងចូលរួម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍១ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)