ព័ត៌មានជាតិ
រាជរដ្ឋាភិបាល គ្រោងអភិវឌ្ឍមុខរបរគ្រួសារក្រីក្រដើម្បីបង្កើនប្រាក់ចំណូលសម្រួលជីវភាព
រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងជួយអភិវឌ្ឍមុខរបរដល់គ្រួសារក្រីក្រ ដើម្បីបង្កើនប្រាក់ចំណូលធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។
ថ្លែងក្នុងកិច្ចសន្ទនាប្រចាំឆ្នាំ ស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ រួមគ្នា ដើម្បីអនាគតកាន់តែប្រសើរនៅព្រឹកថ្ងៃទី២០ធ្នូ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា នាពេលអនាគតរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីកញ្ចប់គ្រួសារ និងកំពុងសិក្សារៀបចំគម្រោងបញ្ចប់ភាពក្រីក្រសំដៅទៅដល់កម្មវិធីផ្ទេរសាច់ប្រាក់ពីជំនួយសង្គ្រោះទៅជាកម្មវិធីផ្ទេរប្រាក់សម្រាប់ជួយអភិវឌ្ឍគ្រួសារវិញ។
លោករដ្ឋមន្ត្រីប្រតិភូបានបន្តថា តាមរយៈកម្មវិធីនេះនឹងជួយអភិវឌ្ឍមុខរបរបង្កើនប្រាក់ចំណូលដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងសំដៅធ្វើយ៉ាងណាឱ្យគ្រួសារក្រីក្រអាចមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយមិនពឹងផ្អែកទាំងស្រុងលើរបបថវិកាដែលរាជរដ្ឋាភិបាល បានផ្ដល់ជួនតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់ជំនួយសង្គម។
លោករដ្ឋមន្ត្រីប្រតិភូបានបន្តទៀតថា គិតត្រឹមថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះ មានគ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាង៧០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់ ដោយចំណាយថវិកា ៣៥៩៨៦៨៨០៧១០០០រៀល ប្រហែលជិត៩០០លានដុល្លារ។ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំចំនួន ២៨៨៥៤៥នាក់ ចំណាយថវិកា ៨៧០៣៦៩៦០០០០រៀល ប្រហែល ២១លានដុល្លារ ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយហានិភ័យអតិផរណាចំនួន ២៦០៥៤គ្រួសារ ចំណាយថវិកា ៣៦៤៦៣៩០១៨០០រៀល ប្រហែលជាង៩លានដុល្លារ និងឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩៩១៦៩គ្រួសារ ចំណាយថវិកា១៥៥ ៩៩៦ ៩៦០ ០០រៀលប្រហែលជិត៤លានដុល្លារ។
លោកបន្ថែមទៀតថា កិច្ចសន្ទនាប្រចាំឆ្នាំនាពេលនេះធ្វើឡើងដើម្បីឱ្យមានទំនាក់ទំនងទៅវិញទៅមក រវាងអង្គការសង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា នាំមកនូវសំឡេងរួម ក្នុងការដោះស្រាយបញ្ហាប្រឈម នៃ ការអភិវឌ្ឍ និងដើម្បី ឆ្នុះបញ្ចាំងអំពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលរួមចំណែកដល់ការស្តារសេដ្ឋកិច្ច និង សង្គមឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តពីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររ៉ាំរ៉ៃ និងអសន្តិសុខស្បៀង ជួយជនក្រីក្រក្នុងការសម្របខ្លួនទៅនឹងវិបត្តិ និងការបង្កើតមូលធនមនុស្សសម្រាប់ពេលអនាគត ក្នុងការជួយកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី