Connect with us

ព័ត៌មានជាតិ

គម្រោង​ស្ពានបេតុង​២​ខ្សែ​ក្នុង​ខេត្តព្រៃវែង ភ្ជាប់​មក​ស្រុក​កោះសូទិន ខេត្តកំពង់ចាម នឹង​ស្ថាបនា​ឆាប់ៗ

បានផុស

នៅ

កំពង់ចាម​ ៖ អាជ្ញាធរ​រួម​ទាំង​ប្រជាពលរដ្ឋ ក្នុងស្រុក​កោះសូទិន បង្ហាញ​ការ​សប្បាយរីករាយ​ពេល​ឃើញ​លិខិត​ក្រសួងមហាផ្ទៃ​ផ្ញើ​ជូន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុង​ករណី​ស្នើ​សុំ​ស្ពាន​ចំនួន​២​កន្លែង​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ត​ភ្ជាប់​ទៅនឹង​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តប​តាម​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​នៅ​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង និង​ឃុំ​ល្វេ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវការ​ស្ពានបេតុង​ចំនួន​២​កន្លែង​នោះ ដើ​ម្បី​ងាយស្រួល​ធ្វើដំណើរ​ឆ្លងកាត់ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ផង​។ ក្នុង​លិខិត​ចេញ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ចុះ​ពិនិត្យ​លទ្ធភាព​ស្ថាបនា​ស្ពានបេតុង​ទាំង​២​កន្លែង​នេះ​ ដែល​ឆ្លងកាត់​ទន្លេតូច​ដូច​ខាងក្រោម​៖

១.​ពី​ភូមិ​ព្រែក​សណ្តែក ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ទៅ​ភូមិ​ល្វេ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​ប្រវែង​១១០​ម៉ែត្រ​។

២.​ពី​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ទៅ​ភូមិ​កំពង់​ចំបក់ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​ប្រវែង​១១០​ម៉ែត្រ​។

ប្រជាពលរដ្ឋ​សង្ឃឹម និង​សប្បាយរីករាយ ថា​ឆ្នាំ​២០២៣​ខាងមុខ ពួកគេ​បាន​ទទួល​សមិទ្ធផល​ថ្មី​មួយទៀត​ហើយ​៕

អត្ថបទ​និង​រូបភាព​ ៖ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម