Connect with us

កីឡា

ក្រោយឈ្នះហ្វីលីពីន គ្រូបង្គោលកម្ពុជា បាននិយាយថា វាទើបតែជាការចាប់ផ្ដើមនៅក្នុងពូល

បានផុស

នៅ

លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា វាទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងពូល សម្រាប់ការឈ្នះលើកដំបូងក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFFChampionship) ទៅលើហ្វីលីពីន ដោយលទ្ធផល ៣-២ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុការប្រកួតនេះ កម្ពុជា បានបើកការនាំមុខមុនដល់ទៅ ២គ្រាប់ក្នុងរយៈពេលត្រឹម៤នាទី ពោលគឺដោយកីឡាករ​រ៊ឹង ប៊ុនហៀង នៅនាទី១៦ បន្ទាប់មកដោយកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០។ យ៉ាងណាមិញនៅជិតចប់វគ្គទី១​ហ្វីលីពីន តាមពីក្រោយបាន១គ្រាប់ដោយកីឡាករ Kenshiro Michael Lontok Daniels នៅនាទី៤១។ ខណៈគ្រាប់បាល់នៅវគ្គទី២ កីឡាករ Kenshiro Michael Lontok Daniels ដដែលតាមស្មើឱ្យហ្វីលីពីន មុនឹង​ រ៊ឹង ប៊ុនហៀង ទាត់ចូលគ្រាប់ជ័យជម្នះនៅនាទី៥៩។

ក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក៏បានលើកឡើងពីការប្រកួតក្នុងសន្និសីទ​សារព័ត៌មាន ដោយលោកក៏បានមើលឃើញពីចំនុចល្អ និងមិនល្អផងដែរ។

លោក Ryu Hirose មានប្រសាសន៍ដូច្នេះថា «ជាដំបូងខ្ញុំចង់និយាយថា នេះគឺជាឧទាហរណ៍ដ៏ល្អដែលការត្រៀមខ្លួនបានល្អ គឺទទួលបានលទ្ធផលល្អ។ ប៉ុន្តែវាទើបតែជាការចាប់ផ្ដើមនៅក្នុងពូលប៉ុណ្ណោះ យើងមានគោលដៅដើម្បីឆ្លងផុតពូល ហើយប្រកួតដែលពិបាករបស់យើងគឺនៅប្រកួតចុងក្រោយ ដូច្នេះយើងត្រូវតែឈ្នះពេលប៉ះឥណ្ឌូនេស៊ី នៅប្រកួតបន្ទាប់ ៣ថ្ងៃខាងមុខទៀត។»

«ចំនុចល្អនៅក្នុងការប្រកួតគឺយើងលេងជាក្រុម ហើយនៅតំបន់ប្រយុទ្ធយើងបានឈ្នះលើការវាយបកជាច្រើនដូចដែលអ្នកបានឃើញ ដែលនេះគឺជាអ្វីដែលយើងអនុវត្តច្រើន។» សម្ដីបន្ថែមរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន។

គួរបញ្ជាក់ថា កម្ពុជា នៅសល់ការប្រកួតបន្តទៀត ពោលគឺត្រូវឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដែលនឹងប្រកួតនៅវេលាម៉ោង ៤:៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម