កីឡា
កម្ពុជាឈ្នះមេដាយច្រើនជាងវៀតណាម និង៩ប្រទេសផ្សេងទៀត ពីជើងឯកឃីកបុកស៊ីងអាស៊ី
ក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជាបានឈ្នះមេដាយច្រើនជាងប្រទេសវៀតណាម និង៩ប្រទេសផ្សេងទៀត ពីការប្រកួតជើងឯកឃីកបុកស៊ីងអាស៊ី ពីថ្ងៃទី១០ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃ។
កីឡាករ កីឡាការិនីឃីកបុកស៊ីកម្ពុជាធ្វើបានល្អនៅវគ្គជម្រុះរហូតដល់៧នាក់ឡើងវគ្គផ្តាច់ព្រ័ត្រ។ ជាលទ្ធផលកីឡាករកម្ពុជាពីររូបគឺ សុខ រិទ្ធ និង ឃួន ឡាំកូស៊ីន បានឈ្នះដាយមាស ខណៈ៥នាក់ទៀតឈ្នះមេដាយប្រាក់។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកស៊ីង កម្ពុជាបានឲ្យដឹងថា ជាលទ្ធផល កម្ពុជាឈ្នះបានមេដាយមាស១២គ្រឿងគឺ មាស២ ប្រាក់៥ និងសំរឹទ្ធ៥ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងចំណោម១៩ប្រទេស។ វៀតណាមបានឈ្នះមេដាយ៨គ្រឿងគឺមាស២ ប្រាក់៣ និងសំរឹទ្ធ៣។ ចំណែកម្ចាស់ផ្ទះថៃស្ថិតនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីឈ្នះមេដាយមាស១២ ប្រាក់១១ និងសំរឹទ្ធ១៤ ហើយចំណាត់ថ្នាក់លេខ១គឺ កាហ្សាស្ថាន ហើយលេខ២គឺ អ៉ីរ៉ង់។
ប្រទេសដែលស្ថិតនៅក្រោមកម្ពុជាមាន ឥណ្ឌូនេស៊ី គីជីស្ថាន ហុងកុង តាជីគីស្ថាន បាឡេស្ទីន គុយវ៉ែត កូរ៉េខាងត្បូង បាគីស្ថាន និងនេប៉ាល់។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពេលត្រឡប់មកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែធ្នូម្សិលមិញ លោក ហេង សុឃន បានអះអាងថា ការទទួលបានជោគជ័យលើសពីការរំពឹងទុកនេះគឺជាសន្ទស្សន៍វាស់ស្ទង់សមត្ថភាពរបស់អត្តពលិកឃីកស៊ីងកម្ពុជាពីការរីកចម្រើន និងជាកម្លាំងចិត្តសំខាន់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
អ្វីដែលលោកកាន់តែសប្បាយចិត្តនោះគឺ ប្រទេសខ្លាំងផ្សេងៗបានភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កីឡាឃីកបុកស៊ីងកម្ពុជា ពីព្រោះកន្លងមកមិនធ្លាប់បានចូលរួមប្រកួតឃីកបុកស៊ីងកម្រិតអាស៊ីទេ ប៉ុន្តែបានចូលរួមម្តងគឺធ្វើបាន។
ការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ីនៅប្រទេសថៃនេះ កម្ពុជាបានបញ្ជូនអត្តពលិក១៧នាក់ ប៉ុន្តែប្រកួតបានតែ១៦នាក់ទេ ដោយសារមិនមានវិញ្ញាសាទម្ងន់ក្រោម៤៥គីឡូក្រាម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ