Connect with us

ព័ត៌មានអន្ដរជាតិ

ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ

បានផុស

នៅ

ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេនោះ សិស្សសាលាបឋមសិក្សានៅទីក្រុងហាណូយអាចនឹងបិទថ្នាក់រៀនបណ្ដោះអាសន្ន ខណៈសិស្សវិទ្យាល័យក៏នឹងធ្វើបែបនេះដូចគ្នា ប្រសិនបើសីតុណ្ហភាពទាបជាង ៧ អង្សាសេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានអប់រំទីក្រុងបាននិយាយកាលពីថ្ងៃចន្ទថា សាលារៀនក៏គួរតែបត់បែនទៅតាមកាលៈទេសៈ ឬពេលវេលាថ្នាក់រៀនផងដែរ ប្រសិនបើអាកាសធាតុចុះត្រជាក់ខ្លាំងលើសនេះ ។

នាយកដ្ឋានបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាលារៀនអាចសម្រេចឲ្យសិស្សចូលថ្នាក់រៀនយឺតជាងធម្មតាសម្រាប់វេនពេលព្រឹក ហើយក្នុងករណីសិស្សមកយឺត ដោយសារអាកាសធាតុត្រជាក់ សាលារៀនគួរតែអនុញ្ញាតឲ្យពួកគេចូលរៀនដោយមិនមានការដាក់ពិន័យអ្វីឡើយ” ។

សីតុណ្ហភាពនៅទីក្រុងហាណូយបានធ្លាក់ចុះដល់ ៧.៣ អង្សាសេកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីធ្លាក់ចុះដល់ ៧ អង្សាសេនៅព្រឹកថ្ងៃចន្ទ ខណៈដែលសង្កាត់ទាំង ៣០ និងតំបនភាគខាងជើងទាំងមូល ជាពិសេសនៅខេត្តភ្នំ Ha Giang សីតុណ្ហភាព​ទាប​បំផុត​គឺ ១.៨ អង្សាសេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របាននិយាយថា អាកាសធាតុត្រជាក់នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម អាចនឹងបន្តរហូតដល់ក្រោយបុណ្យណូអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ តើ Cristiano Ronaldo អបអរ Messi ឈ្នះ World Cup ដែរឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម