កីឡា
កីឡាករកម្ពុជា៣នាក់ស៊ុតចូលឥណ្ឌូនេស៊ី ពាន AFF Cup តាំងពីឆ្នាំ១៩៩៦
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងឥណ្ឌូនេស៊ី ធ្លាប់ជួបគ្នា៥ដងហើយវគ្គសន្សំពិន្ទុក្នុងពូលជើងឯកលំដាប់ទី១នៅអាស៊ាន AFF Championship គិតចាប់តាំងពីឆ្នាំបង្កើតដំបូង ១៩៩៦ ហើយនឹងជួបគ្នាលើកទី៦ នាឆ្នាំ២០២២។

ប្រវត្តិជួបគ្នា៥លើកកន្លងមក កម្ពុជាមិនដែលឈ្នះ ឬស្មើឥណ្ឌូនេស៊ីឡើយពោលគឺចាញ់ទាំងអស់។ សម្រាប់ការប្រកួតទាំងនោះ កម្ពុជាស៊ុតចូលឥណ្ឌូនេស៊ីបានតែ៤គ្រាប់ប៉ុណ្ណោះដោយកីឡាករកម្ពុជា៣នាក់គឺអតីតកីឡាករបាល់ទាត់ឆ្នើម លោក ហុក សុចិត្រា ធ្លាប់ស៊ុតចូល២គ្រាប់ នៅពេលកម្ពុជាចាញ់ ៤-២ នៅទីក្រុងហ្សាកាតា ឆ្នាំ២០០២។

២គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ យ៉ើ សាហ្វី និង ប្រាក់ មុន្នីឧត្តម នៅពេលកម្ពុជាចាញ់ឥណ្ឌូនេស៊ី ៤-២ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២០។

ប្រវត្តិជួបគ្នា៥លើកវគ្គសន្សំពិន្ទុក្នុងពូល AFF Cup
- ឆ្នាំ១៩៩៦៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៣
- ឆ្នាំ២០០២៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-៤ (លោក ហុក សុចិត្រា រកបាន២គ្រាប់)
- ឆ្នាំ២០០៤៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៨
- ឆ្នាំ២០០៨៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៤
- ឆ្នាំ២០២០៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-៤ (កីឡាករ យ៉ើ សាហ្វី និង ប្រាក់ មុន្នីឧត្តម រកបានគ្រាប់បាល់)

នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ កម្ពុជា នឹងជួប ឥណ្ឌូនេស៊ី ជាលើកទី៦ វគ្គសន្សំពិន្ទុក្នុងពូល ហើយនេះជាការប្រកួតទី២របស់កម្ពុជា ខណៈជាការប្រកួតទី១របស់ឥណ្ឌូនេស៊ី។ កាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ កម្ពុជារកបាន៣ពិន្ទុពេញ ពីការឈ្នះហ្វីលីពីន ដោយលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់