Connect with us

ព័ត៌មានជាតិ

​ថ្ងៃ ០២ មករា​ សម្តេច​តេជោនឹង​ទៅ​បើក​​​ការដ្ឋាន​សាងសង់​​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន សម្តេច​តេជោ​ហ៊ុន សែន នឹង​ទៅ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ ០២ មករា​ឆ្នាំ​២០២៣

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឍមណ្ឌល​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​សាខា​ផ្សារ​ដីហ៊ុយ​កាលពីម្សិលមិញនេះ​ លោកស៊ុន ចាន់ថុល​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ ០២ មករា ​ឆ្នាំ ២០២៣ សម្តេច​តេជោ ហ៊ុន សែន​ នឹងអញ្ជើញ​​ទៅ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ។

​​ក្នុង​សន្និសីទវឌ្ឍនភាព​​របស់ក្រសួងសាធារណការ​ លោក​រដ្ឋមន្រ្តី​បាន​ឆ្លើយតប​សំនួររបស់ក្រុមព័ត៌មាន​កម្ពុជា​ថ្មី​ថា ទោះ​បី​ការដ្ឋានស្ពានឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​​​មិន​ទាន់​បើកដំណើរការ​​សាងសង់ជា​ផ្លូវការ ប៉ុន្តែ​គ្រឿង​ចក្រ​បាន​បញ្ជូន​ទៅ​ទីតាំង​ការដ្ឋាន​​បណ្តើរៗ​ជាច្រើន​ខែ​មក​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​មាន​ប្រវែង ១១៣១ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ​ដោយ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ជាង ៥៦លានដុល្លារ។

ខណៈ​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​ផ្សព្វផ្សាយដល់​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ដឹង​ពី​សមិទ្ធផល​ជា​ប្រវត្តិ​សាស្រ្ត​នេះ។

លោក សូម សារិត ​អភិបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​សម្តែង​ការ​សាទរ​ និង​មោទនភាព​ដែល​ស្រុក​ជាប់ដង​ទន្លេ​នេះ​នឹង​ទទួល​បាន​សមិទ្ធផល​ស្ពាន​ឆ្លង​ទន្លេ​ជា​ប្រវត្តិសាស្រ្ត​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក សូម សារិត​ ដែល​ទើប​ផ្លាស់​មក​ដឹកនាំជាអភិបាល​ស្រុកព្រែកប្រសព្វ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា ពលរដ្ឋ​នៅ​ស្រុក​ព្រែកប្រសព្វ​ទទួលបាន​​​ព័ត៌មាន​ពី​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ គម្រោង​ស្ពាន​នេះ​ជាការ​ទន្ទឹងរង់ចាំដ៏​យូរ​ ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​មានការ​លំបាក​​ត្រូវ​​ឆ្លង​ដ​​ត្រូវ​ចំណាយ​ច្រើន ​និង​ក៏​ប្រឈម​​ហានិភ័យ​ផ្សេងៗ។

លោក​អភិបាល​ស្រុកបានលើក​​ពី​ភូមិសាស្រ្ត​​ស្រុក​ព្រែក​ប្រសព្វ​ភាគច្រើនពលរដ្ឋ​​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម។ តាមរ​យៈ​សមិទ្ធផល​ស្ពាន​ថ្មី​នេះ លោករំពឹងទុកថា នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម