ជីវិតកម្សាន្ដ
រ៉ូស ផ្ទុះកំហឹង ក្រោយមានអ្នកឆាតប្រមាថកិត្តិយស
តារាសម្ដែងសិចស៊ី អាណារ៉ូស ហៅចែ រ៉ូស បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីសុខៗស្រាប់តែមានអ្នកឆាតមកប្រមាថកិត្តិយសខ្លួនជាស្ត្រី ដោយប្រើពាក្យសម្ដីមិនសមរម្យ នាំឲ្យប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់នាង។
បើតាមរយៈសារក្ដៅចិត្តរបស់តារាស្រីកញ្ញា រ៉ូស បាននិយាយថា ខ្ញុំមិនមែនស្រីសំផឹង ឬស្រីខូច ឬស្រីលក់ខ្លួនទេ ហើយខ្ញុំមិនដែលស្គាល់អ្នកឯងទេ សុខៗឆាតមកញ៉ែខ្ញុំតាម telegram ហើយនិយាយប្រើពាក្យមិនសមរម្យដាក់ខ្ញុំ មនុស្សម្នាក់ៗកើតមកមានតម្លៃ និងកិត្តិយសរៀងៗខ្លួន អ្នកឯងមានកូនស្រីទេ បើគេឆាតអ៊ីចឹងទៅកូនស្រីអ្នកឯង តើអ្នកឯងមានអារម្មណ៍បែបណា? ថោកទាបគ្មានលេខដាក់ ហេតុអ្វីក៏មើលងាយគេបែបនេះ?។
រ៉ូស បានបន្តទៀតថា សំខាន់អ្នកឯងឆាតមកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំហើយក៏ខ្ញុំមិនខ្វល់ថាអ្នកឯងជាអ្នកណាដែរ ព្រោះខ្ញុំមិនដែលស្គាល់អ្នកឯង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៏មានតម្លៃ និងកិត្តិយសរបស់ខ្ញុំដែរ។ ហេតុអ្វីក៏មើលងាយខ្ញុំដល់ថ្នាក់នេះ ខ្ញុំឈឺចាប់ណាស់ ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់។
ទាក់ទងនឹងរឿងរ៉ាវខាងលើនេះដែរ កម្ពុជាថ្មី នៅមិនទាន់អាចទាក់ទងដើម្បីសួរនាំបន្ថែមពីតារាស្រីសិចស៊ីកញ្ញា អាណារ៉ូស បាននៅឡើយទេ ជុំវិញដំណឹងដ៏រសើប និងភ្ញាក់ផ្អើលខាងលើនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា