Connect with us

សុខភាព

មិននឹកស្មានថា កំហឹងអាចបំផ្លាញសុខភាពថ្នាក់នេះសោះ

បានផុស

នៅ

ជាធម្មតា ការរស់នៅមិនអាចសប្បាយចិត្តដូចបំណងរហូតនោះទេ ប្រាកដជាមានការខឹងអាក់អន់ស្រពន់ចិត្តនឹងគ្នាខ្លះហើយ។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកឡើងពីផលអាក្រក់នៃកំហឹងដើម្បីលើកទឹកចិត្តគ្រប់គ្នាឲ្យលះបង់ចោលរាល់កំហឹង និងគំនុំសងសឹងទៅវិញទៅមក៖

១. ហានិភ័យខ្ពស់ប្រឈមមុខនឹងជំងឺបេះដូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការខូចខាតរាងកាយភាគច្រើនគឺមកពីឥទ្ធិពលនៃកំហឹងទៅលើសុខភាពបេះដូងរបស់អ្នក។ Chris Aiken, MD, គ្រូបង្រៀនផ្នែកចិត្តសាស្រ្តនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Wake Forest និងជានាយកមជ្ឈមណ្ឌលព្យាបាលអារម្មណ៍នៅ Winston-Salem មានប្រសាសន៍ថា “ក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការផ្ទុះកំហឹង ឱកាសនៃការគាំងបេះដូងកើនឡើងទ្វេដង”។ គាត់បន្តទៀតថា “ការទប់កំហឹងខ្លាំងពេកដោយមិនបញ្ចេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង”។ លើសពីនេះមានការសិក្សាមួយរកឃើញថា មនុស្សដែលមានចរិតឆេវឆាវប្រឈមនឹងជំងឺបេះដូងពីរដងច្រើនជាងមនុស្សមិនសូវខឹង។

២. បង្កើនហានិភ័យការដាច់សរសៃឈាមខួរក្បាល

ការសិក្សាមួយបានរកឃើញថា កំហឹងបង្កហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាល ពេលកំណកឈាមនៅក្នុងខួរក្បាល ឬហូរឈាមក្នុងខួរក្បាលក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការផ្ទុះកំហឹង។ សម្រាប់អ្នកដែលមានកំណកឈាមក្នុងសរសៃឈាមខួរក្បាលមួយស្រាប់ មានហានិភ័យខ្ពស់ដល់ទៅប្រាំមួយដងនៃការដាច់សរសៃឈាមខួរក្បាលឯណោះ។

៣. ប្រព័ន្ធការពាររាងកាយចុះខ្សោយ

“ខឹងច្រើន ឈឺច្រើន” នៅក្នុងការសិក្សាមួយ អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Harvard បានរកឃើញថា “មនុស្សសុខភាពល្អដែលរំលឹកពីបទពិសោធន៍ខឹងសម្បារបស់ពួកគេបានធ្វើឱ្យធ្លាក់ចុះរយៈពេល ៦ ម៉ោងក្នុងកម្រិតនៃអង្គបដិប្រាណ ខ្សែការពារដំបូងរបស់កោសិកាប្រឆាំងនឹងការឆ្លងមេរោគ”។

៤. ជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើង

ក្នុងឆ្នាំ២០១២ អ្នកស្រាវជ្រាវរកឃើញថា កំហឹងធ្វើឲ្យរោគសញ្ញានៃជំងឺថប់បារម្ភទូទៅ (GAD) កាន់តែធ្ងន់ធ្ងរឡើង ដែលជាស្ថានភាពកំណត់ដោយការព្រួយបារម្ភហួសហេតុនិងមិនអាចគ្រប់គ្រងបាន ថែមទាំងរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សទៀតផង។

៥. បង្កទៅជាជំងឺបាក់ទឹកចិត្ត

ការសិក្សាជាច្រើនបានផ្សារភ្ជាប់ ការធ្លាក់ទឹកចិត្តជាមួយអំពើហិង្សានិងការផ្ទុះកំហឹងភាគច្រើនកើតឡើងលើបុរស។ ដំបូន្មានលេខ១ របស់លោក Aiken សម្រាប់អ្នកដែលតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្តលាយកំហឹងគឺត្រូវបង្វែរអារម្មណ៍ឲ្យរវល់ឈប់គិតពីបញ្ហាច្រើនហួសកម្រិត ឬកុំឲ្យគិតច្រើន។

៦. ខូចសួត

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard ធ្វើការពិសោធន៍លើបុរសចំនួន ៦៧០នាក់ក្នុងរយៈពេល ៨ឆ្នាំដោយប្រើវិធីសាស្ត្រដាក់ពិន្ទុខ្នាតអរិភាពដើម្បីវាស់កម្រិតកំហឹង និងវាយតម្លៃការផ្លាស់ប្តូរនៅក្នុងមុខងារសួតពួកគេ។ បុរសដែលមានអត្រាអរិភាពខ្ពស់បំផុតមានសមត្ថភាពសួតកាន់តែខ្សោយ និងបង្កើនហានិភ័យនៃបញ្ហាផ្លូវដង្ហើម។ អ្នកស្រាវជ្រាវបញ្ជាក់ដែរថា ការកើនឡើងនៃអរម៉ូនស្ត្រេសត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ខឹងដល់ថ្នាក់បង្កើតជាការរលាកនៅក្នុងផ្លូវដង្ហើមដូចគ្នា។

៧. អាយុខ្លី

ភាពតានតឹងត្រូវបានផ្សារភ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងសុខភាពទូទៅ ការខឹងច្រើនប្រៀបដូចកាត់អាយុខ្លួនឯងដែរ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Michigan ដែលធ្វើឡើងក្នុងរយៈពេល ១៧ឆ្នាំ រកឃើញថា គូស្វាមីភរិយាដែលទប់កំហឹងមានអាយុកាលខ្លីជាងគូបញ្ចេញកំហឹងលះៗ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ គន្លឹះគ្រប់គ្រងកំហឹង ១០ ចំណុច សម្រាប់អ្នកពូកែខឹង

ចុចអាន៖ ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម