ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ ជល់ប៊ីយ៉ែមួយកែវ ស្មើនឹងជួយដល់ទីផ្សារអឺរ៉ុបដែលជាអ្នកផលិតស្រូវសាលី
ក្នុងកម្មវិធីបិទសនិ្នសីទអន្ដរជាតិប្រចាំឆ្នាំលើកទី១៧ ស្ដីពី សណ្ដាប់ធ្នាប់ពិភពលោកថ្មី “ការប្រជែងសមាហរកម្ម និងពហុប៉ូល” កាលពីម្សិលមិញនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញអារម្មណ៍អាក់អន់ចិត្ត ដោយលើកឡើងថា “នាំគ្នាជល់ប៊ីយ៉ែ អត់មានអ្នកណាជល់ស្រាសររបស់ខ្មែរទេ” ដែលនេះគឺកំពុងជួយទៅទីផ្សារអឺរ៉ុប ដែលគេជាអ្នកផលិតស្រូវសាលី។
ការលើកឡើងនេះ ដោយសារតែប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជា និយមទទួលទានប៊ីយ៉ែច្រើន ដែលចំនួននៃការទិញនេះ ហាក់គាំទ្រខ្លាំងដល់ទីផ្សារអឺរ៉ុប។ លោកថា “កាលណា អ្នកឯងជល់ប៊ីយ៉ែមួយកែវ អ្នកឯងកំពុងជួយទៅទីផ្សារអឺរ៉ុប ទីផ្សារអ៉ីតាលី ទីផ្សារអ៊ុយក្រែន ដែលគេផលិតស្រូវសាលី” មិនមែនជាកម្ពុជាឡើយ ព្រោះកម្ពុជាផលិតអង្ករ។ សម្រាប់ការផលិតប៊ីយ៉ែ មានតែទឹកប៉ុណ្ណោះ ដែលជាវត្ថុធាតុដើមរបស់ខ្មែរ ក្រៅពីនោះ សមាសធាតុផ្សេងទៀត ជារបស់គេទាំងអស់ ដែលក្នុងនោះរួមមានទាំងស្រូវសាលីផងដែរ។
លោកបណ្ឌិត ក៏ស្នើដល់យុវជនទាំងអស់ ត្រូវយល់ពីបញ្ហាទាំងនេះ និងបន្ថែមទៀតថា “បើយើងទិញអ្វីក៏ដោយ ដែលផលិតចេញពីអង្គរ ឬមានវត្ថុធាតុដើមរបស់ខ្មែរ នោះស្មើនឹងយើងជួយដល់សង្គមជាតិខ្លួនឯង”។
ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានលើកឡើងពីកត្តាជនខិលខូចមួយចំនួន ដែលកន្លងមក ផលិតស្រា ស របស់ខ្មែរ ធ្វើឱ្យពុលដល់អ្នកទទួលទាន ដែលនេះជះឥទ្ធិពលខ្លាំងដល់ការនិយមផលិតផលស្រារបស់កម្ពុជា។ បើតាមលោកបណ្ឌិត ការទទួលទានស្រា ស ដែលផលិតដោយមានក្បួនខ្នាតត្រឹមត្រូវ និងក្នុងបរិមាណសមស្រប មិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា