សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ ចុះធ្វើកិច្ចសន្យា និងផាកពិន័យអ្នកលក់គ្រឿងសមុទ្រនៅម្តុំត្រឡោកបែក
ក្រោយមានការស្នើសុំ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដល់ក្រុមអ្នកអាជីវករប្រកបអាជីវកម្មលក់ដូរគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែក ដែលបានចាក់ទឹកកខ្វក់ពីកាកសំណល់គ្រឿងសមុទ្របង្ហូរលើដងផ្លូវសាធារណៈជះក្លិនស្អុយ បង្កឲ្យប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវឆ្លងកាត់តំបន់នេះ អាជ្ញាធរខណ្ឌសែនសុខបានចុះចាត់វិធានការចំពោះក្រុមអាជីវករដែលលក់ដូរតាមបណ្ដោយផ្លូវ៥៩៨ ដែលចាក់ទឹក កខ្វក់តាមដងផ្លូវនេះ។
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំ និងធ្វើការផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹកស្អុយមកលើចិញ្ចើម និងផ្លូវសាធារណៈ។
ទីតាំងលក់គ្រឿងសមុទ្រនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ តំបន់ត្រឡោកបែក ដែលតំបន់នេះជាប់ព្រំប្រទល់ជាមួយខណ្ឌទួលគោក និងខណ្ឌសែនសុខ ក៏ប៉ុន្តែទីតាំងលក់ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា កន្លែងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខ បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងណែនាំម្តងរួចមកហើយដោយបាញ់ថ្នាំក្រហមតម្រូវអោយពួកគាត់លក់អោយឆ្ងាយពីចំណីផ្លូវសាធារណៈ មួយចំនួនបានអនុវត្ត ប៉ុន្តែមួយចំនួនផ្សេងទៀតមិនស្តាប់នោះទេ ទើបអាជ្ញាធរខណ្ឌ សហការជាមួយសាលាសង្កាត់ទឹកថ្លា ចុះមកម្តងទៀតណែនាំ និងធ្វើការផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រដែលអនុវត្តតាម ។
លោក សាំង សុភៈវិចិត្រ បញ្ជាក់ថា លើកក្រោយបើពួកគាត់មិនអនុវត្តតាមណែនាំ អាជ្ញាខណ្ឌសែនសុខ នឹងមានវិធានការដកហូតទំនិញ និងសម្ភារៈមួយចំនួនដើម្បីអនុវត្តតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»