Connect with us

ព័ត៌មានជាតិ

ក្រសួង ៣ ស្នើអគ្គនាយកដ្ឋានគយពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់

បានផុស

នៅ

ក្រសួងចំនួន ៣ បានរួមគ្នាស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បន្ទាប់ពីមានកិច្ចប្រជុំអន្ដរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយ ចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក កាលពីថ្ងៃទី ១៩ ខែធ្នូ​ ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងពាណិជ្ជកម្ម។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែធ្នូនេះថា កិច្ចប្រជុំអន្ដរក្រសួងកាលពីដើមសប្ដាហ៍នេះ សម្រេចបានលទ្ធផលសំខាន់ៗចំនួន ៤ចំណុច៖

ទី១- អង្គប្រជុំ បានស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់ ដោយសហការជាមួយអង្គភាពមានសមត្ថកិច្ច ដូចជាអាជ្ញាធរដែនដី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

ទី២- អង្គប្រជុំ ក៏បានសម្រេចផងដែរ រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពីលិខិតបទដ្ឋានដែលតម្រូវឲ្យមានក្នុងការនាំចូល ហើយសហការរួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជាពីខាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ករណីមិនមានការនាំចូលដោយខុសច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។

ទី៣- អង្គប្រជុំ បានស្នើជំរុញឲ្យអនុវត្តប្រព័ន្ធបញ្ជាតែមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ ឲ្យបានលឿនដើម្បីចែករំលែកព័ត៌មាន និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន។

ទី៤- អង្គប្រជុំ បានឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ដើម្បីពិភាក្សា ពិនិត្យមើលច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងអនុក្រឹត្យលេខ ១៧ ដើម្បីលើកសំណើ កែសម្រួល ឬធ្វើវិសោធនកម្ម ដើម្បីឲ្យមានសង្គតភាព ក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេស ក៏ដូចជាមានសង្គតភាពជាមួយយន្តការ ដែលតម្រូវដោយតំបន់ និងសាកល។

សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហា នៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុកនេះ ធ្វើឡើងដោយពិនិត្យឃើញថា ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ និងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម