Connect with us

ជីវិតកម្សាន្ដ

លីវ ជីលី មិនភ្លេចគុណលោក អ៊ិន សុភិន ខណៈការប្រកួត MGC៣ ឆ្នាំ បវរកញ្ញាចូល Top ទាំងបី

បានផុស

នៅ

ថ្វីត្បិត​ពេលនេះ​លោក អ៊ិន សុ​ភិន បាន​ប្រកាស​ឈប់​ធ្វើ​កម្មវិធី Miss grand Cambodia ជា​ផ្លូវការ​ហើយ​ក៏​ពិត​មែន តែ​បវរកញ្ញា លីវ ជី​លី ដែល​ជា​ម្ចាស់​មកុដ Miss grand Cambodia២០២០ នៅតែ​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​លោក អ៊ិន សុ​ភិន ក្នុង​ការ​ដឹកនាំ​បវរកញ្ញា​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ៣ ឆ្នាំ គឺ​បវរកញ្ញា​ចូល Top ទាំង​បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​អារម្មណ៍​ពិត​របស់​បវរកញ្ញា លីវ ជី​លី ថ្លែង​ទៅ​កាន់​លោក អ៊ិន សុ​ភិន នា​ពេលនេះ នាង​បាន​លើក​ឡើង​ថា នាង​ខ្ញុំ​សូម​គោរព​អរគុណ​ទៅកាន់​លោកពូ In Sophin ដែល​បាន​បង្កើត​កម្មវិធី Miss grand Cambodia ចំនួន ៣ ឆ្នាំ​បន្តបន្ទាប់ រង​ព្យុះភ្លៀង​ជា​ច្រើន តែ​ក៏​សំណាងល្អ ៣ ឆ្នាំ យើង​ទទួល​បាន Top ទាំង ៣។

កញ្ញាឯក​រូប​នេះ បាន​បន្ត​ថា បើ​គ្មាន​កម្មវិធី​របស់​លោកពូ ក៏​ក្មួយ​មិន​មាន​ដល់​ចំណុច​នេះ​ដែរ អរគុណ​លោកពូ​ដែល​ធ្វើ​ឲ្យ​បងប្អូន​យើង​មួយ​ចំនួន​ស្គាល់​វិស័យ​បវរកញ្ញា​កាន់តែ​ច្បាស់ លោកពូ​ហត់​ពេក​ហើយ សម្រាក​ខ្លះ​ចុះ។ ប្រាកដ​ណាស់ លោក អ៊ិន សុភិន ដែល​កន្លងមក​ធ្លាប់​ជា​ស្ថាបនិក​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​មួយ​នេះ​បាន​ដឹកនាំ​បវរកញ្ញា​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដូចជា​,​បវរកញ្ញា លីវ ជី​លី ,​កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា និង​បវរកញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ជាដើម។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រកួត​បវរកញ្ញា​នៅ​កម្ពុជា គឺ Miss Grand Cambodia បាន​លេច​វត្តមាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ការ​ដឹកនាំ និង​រៀបចំ​គ្រប់គ្រង​ដោយ​លោក អ៊ិន សុ​ភិន ដែល​ជា​ថៅកែ​ផលិតកម្ម​មហាហង្ស។ ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជាច្រើន​ឆ្នាំ​មក​នេះ លោក​តែង​នាំ​យក​បវរកញ្ញា​ដែល​ជាប់​ជយលាភី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់។

ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ ពិសេស​អ្នក​និយម​តាមដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​មាន​ការ​ភ្ញាក់ ផ្អើល​នោះ ក្រោយ​ការ​ដឹកនាំ​បវរកញ្ញា​តំណាង​កម្ពុជា​ចេញទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បាន​មួយ​រយៈ ស្រាប់តែ​លេច​ដំណឹង​ថា លោក អ៊ិន សុ​ភិន បាន​ប្រកាស​សម្រេច​ឈប់​ធ្វើ​កម្មវិធី​ប្រកួត Miss Grand Cambodia ចាប់ពី​ឆ្នាំ ២០២៣ នេះ​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម